លើកនេះឆ្លង ម្តង ១០ នាក់ ! មុននេះ ខ្មែររកឃេីញ អ្នកឆ្លង វីរ៉ុស កូរ៉ូណា ចំនួន ១០ នាក់បន្ថែមទៀត ធ្វើឲ្យមានអ្នកឆ្លងឡើងដល់ទៅ ៤៧ នាក់
កម្ពុជារកឃើញវិជ្ជមានខូវិដ ១៩ លើពលរដ្ឋខ្មែរ មកពីចូលរួមពិធីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី ចំនួន ១០នាក់ថែមទៀត។
ការរកឃើញថ្មីនេះ បានធ្វើអោយចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងរហូតដល់ ៤៧ នាក់ហើយ។
ករណីថ្មីនេះ កើតឡើងជនជាតិខ្មែរចំនួន ៤នាក់ នៅខេត្ត បាត់ដំបង ខេត្តកណ្តាល ភ្នំពេញ និង កំពង់ចាម ។
ដោយឡែក ជនជាតិម៉ាឡេស៊ី ចំនួន ៦នាក់ គឺជាអ្នកធ្វើការងារសាសនានៅតាមភូមិឃុំ ស្នាក់នៅស្រុកកងមាស ខេត្តកំពង់ចាម។
ហើយអ្នកទាំង១០នាក់នោះគឺ ទើបបាន វិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។