ពិតជាល្អណាស់ ! លោក ស្កត់ នីសុន បានរៀបចំអាល់កុលលាងដៃសម្រាប់ក្រុមគ្រួសារនៅគំនរសំរាមយកជាប់ខ្លួនដើម្បី ការពារវីរ៉ុស កូរ៉ូណា
លោក ស្កត់ នីសុន បានរៀបចំអាល់កុលលាងដៃសម្រាប់ក្រុមគ្រួសារនៅគំនរសំរាមយកជាប់ខ្លួនពេលត្រឡប់ទៅស្រុកកំណើតនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។

លោក ស្កត់ នីសុន នាយកមូលនិធិកុមារកម្ពុជា បានគិតទុកជាមុនរួចស្រេច ដើម្បីបង្ការការឆ្លងខូវិដ ១៩នៅពេលដែលកុមារនិងកូនសិស្សរបស់លោកត្រឡប់ទៅជួបជុំក្រុមគ្រួសារ នៅស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។

ក្រុមគ្រួសារជាច្រើននឹងវិលត្រឡប់ទៅស្រុកនៅពាក់កណ្តាលខែមេសា ខាងមុខ ដូច្នេះលោកបានលាយអាល់កុលដោយខ្លួនឯង ដើម្បីទុកអោយកូនសិស្ស និង ក្រុមគ្រួសារនៅគំនរសំរាមស្ទឹងមានជ័យដាក់តាមខ្លួនពេលទៅស្រុក។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។