ប្តី Goal...ថមមី ថា រាល់ការងារទាំងអស់ បងអាចធ្វើការជំនួសអូនបានគ្រប់យ៉ាង ប៉ុន្តែឲ្យពពោះជំនួសអូន បងមិនអាចធ្វើបានទេ..
ស៊ីហៀង
-

តារាសម្តែង និងតារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ថមមី និងសួស វីហ្សា បានចាប់ដៃគ្នាសាងគ្រួសារមួយយ៉ាងកក់ក្តី និងមានសុភមង្គល ។ អ្វីដែលគួរឲ្យរំភើបទៀតនោះ គឺអ្នកទាំងពីរ មានដំណឹងចែកជូនហ្វេន និងអ្នកគាំទ្រ ដោយសួស វីហ្សា កំពុងតែពពោះ និងក្លាយជាម្តាយគេហើយ។

ដោយឡែកក្រោយពីបានឃើញភរិយា ចាញ់កូននោះលោកថមមី បង្ហោះសារអាណិតចំពោះភរិយាយ៉ាងខ្លាំងថា " អាណិតស្រីម្នាក់នេះណាស់ ធ្លាប់តែខ្លួនមួយចង់ទៅណាធ្វើអ្វីៗលឿនៗវឹងៗ មិនចេះខ្ចិលរហ័សរហួនតែឥឡូវត្រូវមានBaby ?កូនក្នុងពោះទៀត គ្នាពិបាកក្នុងខ្លួនណាស់ពីព្រោះតែចាញ់កូនដំបូង តម្លៃមួយនេះបងមិនអាចបំភ្លេចបានទេប្រពន្ធសំលាញ់អើយបងអាណិតអូនណាស់ រាល់ការងារគ្រប់យ៉ាងបងអាចធ្វើបានជំនួសអូនទាំងអស់ ប៉ុន្តែអោយពពោះជំនួសបងមិនអាចធ្វើបានទេវាជាច្បាប់នៃធម្មជាតិ អរគុណអូនណាស់ ? សូមអូនព្យាយាមថែរក្សាសុខភាពខ្លួននិងកូនក្នុងពោះអោយបានល្អណា បងសង្ឃឹមថាពួកយើងនិងអាចឃើញមុខកូនយើងដោយមានសេចក្តីសុខសុវត្តិភាព និងសុភមង្គលជ៉ំគ្នា ❤️ I Love My Family’s ?‍?‍? #Team #Daddy #Mommy #Baby

#TSJ"។

ប្រភព៖ Tommy