ពលរដ្ឋខ្មែរឥស្លាម៧៩នាក់នោះបានធ្វើតេស្តរួចហើយ ក្នុងនោះ២៣នាក់ បានឆ្លងវិរុសកូវិដ១៩ ហើយបានចំលងទៅមនុស្ស៥នាក់ទៀត ។
ស៊ីហៀង
-

ពលរដ្ឋខ្មែរឥស្លាម៧៩នាក់នោះបានធ្វើតេស្តរួចហើយ ក្នុងនោះ២៣នាក់ បានឆ្លងវិរុសកូវិដ១៩ ហើយបានចំលងទៅមនុស្ស៥នាក់ទៀត ។

ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្តីពីផលប៉ះពាល់ពីវីរុសកូវិដ ១៩ លើសហគមន៍ខ្មែរឥស្លាម នៅថ្ងៃទី២១មីនានេះថា ខ្មែរឥស្លាមដែលបានទៅចួលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ីចំនួន៧៩ នាក់ មកពី ៩ រាជធានី-ខេត្ត នោះបានទៅធ្វើតេស្តរួចហើយ ក្នុងចំណោមនោះមានមនុស្ស២៣នាក់បានឆ្លងវីរុសកូវិដ ១៩ ហើយបានចំលង ទៅ៥នាក់ទៀត ។

សូមជំរាបថា រហូតម៉ោង ១១យប់ ថ្ងៃទី ២០ មីនា ២០២០ កម្ពុជារកឃើញអ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន ៥១ករណី ៕