ឯកឧត្តមពេជ្រ ស្រស់ បានស្នើសូមរាជរដ្ឋាភិបាល គិតគូរ រឿងធនាគារឲ្យពន្យាពេលក្នុង ការបង់បំណុលរបស់ពលរដ្ឋ ដែលកំពុងតែជួបបញ្ហា វីរុសកូវីដ១៩ មានវត្តមាននៅប្រទេសកម្ពុជា។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកឯកឧត្តម ពេជ្រ ស្រស់ បានបង្ហោះសារនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ បានលើកឡើងថា "សូមអបអរសាទរដល់បងប្អូនខ្មែរ ធនាគារជាតិចេញសារាចរណ៍ណែនាំឲ្យ ធនាគារឯកជនគិតគូរដល់ពលរដ្ឋខ្មែរហើយ"។

ជាក់ស្តែងនៅក្នុង ធនាគារជាតិ នៃកម្ពុជាបានចេញសារាចរណែនាំ ស្តីពី ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរីករាលដាលរបស់វីរុសកូវីដ១៩នេះ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូបបងប្អូនបានឲ្យដឹងថា៖ ក្នុងគោលបំណងរក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរីករាលដាលរបស់វីរុសកូវីដ១៩ ជាពិសេសដើម្បីសម្រាលបន្ទុកដល់អ្នកខ្ចីប្រាក់ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឲ្យអនុវត្តនូវសារាចរណែនាំនេះ សំដៅធានាការរៀបចំឥណទានឡើងវិញដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ (តទៅនេះហៅកាន់ថា គ្រឹៈស្ថាន) ប្រកបដោយប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព។

ធនាគារជាតិនៃកម្ពុជា តម្រូវឲ្យគ្រឹៈស្ថានយកចិត្តទុកដាក់ជាមួយអតិថិជន ដែលរងផលប៉ះពាល់ជាក់ស្តែងនិងអនុញ្ញាតឲ្យរៀបចំឥណទានឡើងវិញ ចំពោះវិស័យអាទិភាពដូចខាងក្រោម៖
-ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ)
-កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត)
-សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង) និង
-ការដឹកជញ្ជូន (ជាពិសេសអ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទីក។





