នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានបង្ហោះសារថា "មានមន្ត្រីខិលខូចមួយចំនួន និងអ្នកមានអំណាចមួយចំនួនកំពុងតែរីករាយនិងឆ្លៀតឱកាសបំពានដីធ្លីរបស់រដ្ឋ និងពលរដ្ឋ រួមទាំងធ្វេីទុក្ខបុកម្នេញអ្នកទន់ខ្សោយ ក្នុងពេលដែលស្ថានភាពកូវីត១៩កំពុងតែបង្ករភាពមមាញឹកដល់គ្រប់ស្ថាប័ននៃប្រទេសកម្ពុជា ជាពិសេសក៏មានក្រុមពាណិជ្ជករខ្វះមនសិការខ្លះក៏កំពុងឆ្លៀតឱកាសកេងប្រយោជន៍ផងដែរក្នុងពេលនេះ ។

តែកុំសង្ឃឹមថារួចខ្លួនអោយសោះ ព្រោះស្ថានភាពចាប់ផ្ដេីមល្អប្រសេីរម្ដងបន្តិចហេីយ ដោយថ្ងៃនេះ តួលេខនៃកំណេីនអ្នកឆ្លង គឺមានតិច ឯតួលេខនៃកំណេីនអ្នកជាសៈស្បេីយពីជំងឺកូវីត១៩ មានចំនួនច្រេីន ។

ដោយឡែកកន្លងមកនេះ ខ្ញុំសង្កេតឃេីញមានភាពអវិជ្ជមាននិងភាពអសកម្មខ្លះៗ របស់មន្ត្រីពាក់ព័ន្ធនានា មួយចំនួនតូចក្នុងការអនុវត្តន៍បេសកម្មប្រយុទ្ធប្រឆាំងនិងជំងឺកូវីត១៩ តែជាសីលធម៌នយោបាយ ខ្ញុំមិនទាន់ធ្វេីការរិះគន់នាពេលនេះទេ ដោយមានតែលេីកទឹកចិត្តចូលរួមគ្នាដោះស្រាយបញ្ហាចំពោះមុខជាមុនសិន តែក្រោយស្ថានការប្ដូរមកជាល្អវិញ គ្រប់យ៉ាងក៏នឹងត្រូវលាតត្រដាងដដែល ។





ប្រភព៖William Guang