រន្ធត់ណាស់ ! យន្ដហោះLionaiដឹកសម្ភារៈបរិក្ខាពេទ្យាសម្រាប់ប្រយុទ្ធប្រឆាំងនិងវីរុសកូវីដ-១៩បានផ្ទុះឆេះនិងសម្លាប់អ្នកដំណើរនៅលើយន្ដហោះទាំងអស់ (មានវិដេអូ)
ស៊ីហៀង
-

Breaking៖ នៅពេលដែលពិភពលោកកំពុងតែបំពេញបេសកម្មក្នុងការប្រយុទ្ធនឹងវីរុសកូវីដ១៩ ក្នុងនោះដែរគេបានទទួលដំណឹងគួរឱ្យរន្ធត់និងសោកស្ដាយជាខ្លាំងអំពីយន្ដហោះLionairដែលបានដឹកសម្ភារៈបរិក្ខាពេទ្យនិងបុគ្គលិកសុខាភិបាលបានផ្ទុះឆេះឡើងនៅឯប្រទេសភីលីពីន។

យោងតាមសារព័ត៌មាន Channel News Asiaបានបង្ហាញថាយន្ដហោះដែលដឹកគ្រឿងបរិក្ខាពេទ្យនោះត្រួវបានគ្រប់គ្រងដោយសេវាកម្មធម្មនុញ្ញរបស់ក្រុមហ៊ុន Lionairដែលបានចុះបញ្ជីឯនៅប្រទេសភីលីពីន ដែលយន្ដហោះ Lionair Flight RPC 5880 បានធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋាន Haneda ប្រទេសជប៉ុន ហើយវាបានផ្ទុះឡើងនៅអំឡុងពេលហោះហើរនៅអាកាសយានដ្ឋានអន្ដរជាតិNinoy Aquino (NAIA) ប្រទេសភីលីពីនដោយបានសម្លាប់អ្នកដំណើរ៨នាក់ និងសមាជិកនាវិកទាំងអស់។

យោងតាមប្រធានកាកបាទក្រហមហ្វីលីពីនលោករីឆាតហ្គរដុន (Richard Gordon)បានឱ្យដឹងថាអ្នកដែលបាត់បង់ជីវិតរួមមានអ្នកផ្ទុកមេរោគវីរុសផងដែរនៅលើយន្ដហោះមួយនេះ។

គាត់បានសរសេរនៅក្នុងបណ្ដាញTwitterrរបស់លោកថា“ ក្រុមពន្លត់អគ្គីភ័យនិងក្រុមគ្រូពេទ្យរបស់យើងត្រូវបានបញ្ជូនទៅស្ថានីយ NAIA ទី ២ រួចហើយដើម្បីឆ្លើយតបនឹងឧបទ្ទវហេតុធ្លាក់យន្ដហោះដែលពាក់ព័ន្ធនឹងយន្ដហោះ Lionair Flight RPC 5880 ។ ដែលការបាត់បង់ជីវិតអ្នកដំណើរទាំង ៨ នាក់ក្នុងនោះដែររួមមាន គ្រូពេទ្យគិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត សមាជិកនាវិក ៣ នាក់ អ្នកជំងឺម្នាក់និងដៃគូរថែទាំរបស់ពួកគេនៅលើយន្តហោះ” ។

បច្ចុប្នន្ននេះក្រុមមន្ដ្រីអាកាសចរណ៍អន្តរជាតិកំពុងធ្វើការស៊ើបអង្កេត ដើម្បីរកឱ្យឃើញនូវបញ្ហាអ្វីដែលបណ្តាលឱ្យមានការផ្ទុះឡើងនៃយន្ដហោះមួយនេះ។ ប្រភពworldofbuzz

សម្រួលអត្ថបទដោយ៖SOEUR.

សូមទស្សនាវិដេអូខាងក្រោម