នោះ ! អាមេរិកព្រមានចិនកុំ ឲ្យ «កេងចំណេញ » លើបញ្ហាមេរោគ សម្រាប់ជម្លោះសមុទ្រចិនខាងត្បូង
ស៊ីហៀង
-

ទីក្រុងវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ (ទី ៦ ខែមេសា) បានព្រមានប្រទេសចិនមិនឱ្យទាញយកផលប្រយោជន៍ពីការឆ្លងរាលដាលនៃវីរុសឆ្លងដែលជាវីរុសដែលបង្កឡើងនៅក្នុងប្រទេសចិនខ្លួនឯង ហើយទាញយកជាផលប្រយោជន៍សម្រាប់ជម្លោះសមុទ្រចិនខាងត្បូងនោះឱ្យសោះ បន្ទាប់ពីប្រទេសវៀតណាមបាននិយាយថាទីក្រុងប៉េកាំងបានបាញ់ពន្លិចនាវានេសាទរបស់ប្រទេសខ្លួន។

យោងតាមក្រសួងការបរទេសរបស់សហរដ្ឋអាមេរិចបានឱ្យដឹងថាដោយពេលឥលូវជាការផ្តោលើការយកចិត្តទុកដាក់ជាសកលលើការប្រយុទ្ធប្រឆាំងនឹងវីរុស១៩ ប្រទេសចិនបានបង្កើនស្ថានីយស្រាវជ្រាវដែលបានរៀបចំដោយខ្លួនឯងនិងបានចុះចតយន្តហោះយោធាពិសេសនៅក្នុងសមុទ្រដែលមានជម្លោះផងដែរ។


យោងតាមសេចក្តីថ្លែងការណ៍អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិលោកស្រី Morgan Ortagus បាននិយាយថា“ យើងសូមអំពាវនាវដល់សាធារណរដ្ឋប្រជាមានិតចិននៅតែផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតសកលនិងបញ្ឈប់ការកេងប្រវ័ញ្ចការរំខានឬភាពងាយរងគ្រោះរបស់រដ្ឋផ្សេងទៀតដើម្បីពង្រីកការទាមទារខុសច្បាប់របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង” ។

ប្រទេសវៀតណាមបាននិយាយកាលពីសប្តាហ៍មុនថាខ្លួនបានធ្វើបាតុកម្មជាមួយទីក្រុងប៉េកាំងបន្ទាប់ពីឆ្មាំសមុទ្រចិនបានរារាំងទូកនិងបាញ់ពន្លិចទូកវៀតណាមដែលមានអ្នកនេសាទចំនួន ៨ នាក់នៅលើកោះក្បែរកោះ Paracel ។

ប្រទេសវៀតណាម តៃវ៉ាន់ក៏ដូចជាចិនបានទាមទារអធិបតេយ្យភាពលើកោះប៉ារ៉ាសែលមួយនេះហើយប្រទេសវៀតណាមបានអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់ខ្លួនមួយ ឱ្យក្រុងប៉េកាំងទូទាត់សំណងដល់អ្នកនេសាទថា "ចំពោះវិន័យដ៏តឹងរ៉ឹងផ្ដាច់មុខចំពោះកោះមួយនេះ" ទៅដល់មន្ត្រីដែលទទួលខុសត្រូវនិងការពារចំពោះការកើតឡើងស្រដៀងគ្នានេះនាពេលអនាគត។សហរដ្ឋអាមេរិកបាននិយាយថាខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរឿងនេះ។

ឧប្បត្តិហេតុនេះគឺជាសកម្មភាពចុងក្រោយបំផុតនៅក្នុងសកម្មភាពដ៏យូរអង្វែងរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងការអះអាងទាមទារក្នុងដែនសមុទ្រមួយនេះដោយខុសច្បាប់និងធ្វើឱ្យអន្តរាយដល់ប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍នៅសមុទ្រចិនខាងត្បូង។

សហរដ្ឋអាមេរិកដែលមានទំនាក់ទំនងកាន់តែខ្លាំងឡើងជាមួយប្រទេសវៀតណាមបានជំទាស់នឹងការទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូងដែលជាផ្លូវទឹកដ៏មមាញឹកបំផុតមួយនៅលើពិភពលោកនិងជាកន្លែងដែលមានថាមពលបម្រុងច្រើន។

កាលពីខែមុនប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកពីសកម្មភាពបង្កហេតុបន្ទាប់ពីបាននិយាយថានាវាពិឃាតមីស៊ីល USS McCampbell បានចុះចតនៅក្បែរកោះ Paracel ដោយគ្មានការអនុញ្ញាតពីទីក្រុងប៉េកាំង។

ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរវាងចិននិងសហរដ្ឋអាមេរិកដែលសហរដ្ឋអាមេរិចក៏បានចោទប្រកាន់បន្ថែមទៀតផងដែរថាទីក្រុងប៉េកាំងមិនបានគ្រប់គ្រងភ្លាមៗនូវវីរុស SARS-CoV-2(មេរោគរលាកផ្លូវដង្ហើមថ្មីក្នុងពេលបច្ចុប្បន្ន) ដែលជាវីរុសដ៏កាចសាហាវដែលបានឆ្លងដល់មនុស្សជាងមួយលាននាក់នៅជុំវិញពិភពលោក៕ ប្រភពCNA

សម្រួលអត្ថបទដោយ៖SOEUR.