តាំងពីឯកឧត្តម គួច ចំរើន ឡើងកាន់តំណែងថ្មីនៅខេត្តព្រះសីហនុ អស់រយៈពេលជាច្រើនខែកន្លងមក យើងសង្កេតឃើញថា ខេត្តព្រះសីហនុ ហាក់មានសភាពល្អប្រសើរឡើង មិនបញ្ហាផ្លូវថ្នល់ ឬ ក៏បញ្ហាប្រព័ន្ធទឹកនោះទេ បានធ្វើឲ្យប្រជាជន ក៏ដូចជា បងប្អូនទាំងប្រទេស មានការសាទរ ជាមួយលទ្ធផលដែលចេញមកពេលនេះ។

ជាក់ស្តែងនៅចំពោះបញ្ហាសំរាមមួយ បើទោះបីជាមានការរើសសំរាមរាល់ថ្ងៃ រាល់សប្តាហ៍ ឬ ក៏រាល់ខែក៏ដោយ តែបងប្អូនប្រជាពលរដ្ឋយើង នៅតែមិនទាន់មានការយល់ដឹងអំពីបញ្ហាសំរាមនេះ ឲ្យការដាក់ទុកឲ្យបានត្រឹមត្រូវនោះទេ ដោយមានអ្នកខ្លះនៅតែចោលសំរាមផ្តេសផ្តាសដដែល ។ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ប្រជាជន ខេត្តព្រះសីហនុ បានរៀបរាប់ថា "អ្នកចោលសំរាមផ្ដេសផ្ដាស បើចាប់បានគឺអោយប្រមូលសំរាមវិញ ហើយនឹងធ្វើការផាកពិន័យបន្ថែមទៀត ។ សូមលើកទឹកចិត្តអោយចូលរួមថែរក្សាអនាម័យ បរិស្ថានស្អាត ចាប់អ្នកចោលសំរាមផ្ដេសផ្ដាស ឱ្យទទួលខុសត្រូវ ដើម្បី ទីក្រុងយើង "។







ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ