លោក ហង់ ជួន ណារ៉ុន ៖ គ្រប់គ្រឹៈស្ថានសិក្សាទាំងអស់ គួរបន្តពន្យាពេលក្នុងការបើកដំណើរការសាលារៀនឡើងវិញ ព្រោះការបើកដំណើរការសាលារៀនឡើងវិញ អាចប្រថុយទៅនឹងរលកទី២
ស៊ីហៀង
-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅក្នុងកិច្ចប្រជុំអន្តរក្រសួងរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្ត​មរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីឆ្លើយតបនឹងជំងឺកូវីដ ១៩ ក៏ដូចជាសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងគ្រឹៈស្ថាន ឧត្តមសិក្សាសាធារណៈមួយចំនួន បានលើកសំណូមពរមក ក្រសួងអប់រំ យុវជន និងកីឡា ឲ្យធ្វើការបើកដំណើរការសាលារៀនឡើងវិញ នៅសប្តាហ៍ទី៤ ខែឧសភា ឬ ដើមខែមិថុនា ឆ្នាំ២០២០ ឬ នៅពេលណាមួយខាងមុខ។

ក្រសួងអប់រំ យុវជន និងកីឡា តាមដាមយ៉ាងយកចិត្តទុកដាក់ និងជាប្រចាំ អំពីការវិវត្តនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងលើសកលលោក ជាពិសេសផលប៉ះពាល់នៃជំងឺនេះលើវិស័យអប់រំកម្ពុជា ទាំងសាធារណៈ និងឯកជន។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា " ខ្ញុំបាទយល់ឃើញថា គ្រឹៈស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ គួរបន្តពន្យាពេលក្នុងការបើកដំណើរការឡើងវិញ ដើម្បីតាមដានស្ថានភាពនៃជំងឺកូវីដ ១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍ ជាពិសេសបង្ការរលកទី២"។

សូមអានខ្លឹមសារនៅខាងក្រោមនេះ៖