ធ្វេសប្រហែសពេក...ពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូឌុបគ្នាសុខៗ ស្រាប់តែសំពត់ចូលមីញ៉ុងម៉ូតូ ធ្វើឲ្យប្រពន្ធធ្លាក់ចុះពីលើម៉ូតូ បោកក្បាលនឹងថ្នល់ បណ្តាលឲ្យ...
ស៊ីហៀង
-

កណ្ដាល៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ មានហេតុការណ៍មួយបានកើតឡើង ធ្វើឲ្យមហាជន ពិតខ្លោចចិត្ត អាណិតជំនួស ព្រោះការធ្វេសប្រហែសរបស់ភរិយាធ្វើមនុស្សពីរនាក់ប្តីប្រពន្ធ ស្លា .ប់បាត់បង់ជីវិតទាំងពីរនាក់ នៅកំណាត់ផ្លូវជាតិលេខ២១ ចំណុចមុខវត្តវេឡុវន្ត ស្ថិតនៅក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះថា យូ នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ លក់សាច់គោ នៅខេត្តកំពត មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល អត់ពាក់មួកសុវត្តិភាព បើកបរទៅយក ឈ្មោះ ស្លេះ អាំមី ណាស់ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ត្រូវជាប្រពន្ធ អត់ពាក់មួកសុវត្តិភាព ស្លា ប់នៅកន្លែងកើតហេតុ ។

បើតាមប្រពន្ធពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើង គេឃើញពីរនាក់ប្តីប្រពន្ធបានជិះម៉ូតូម៉ាកស៊ីរូស ពណ៌ ខៀវ ស ខ្មៅ ពាក់ផ្លាកលេខ ខ.1091 ក.ធ 1 ដោយបុរសជាប្តីបានជិះម៉ូតូទៅឌុបប្រពន្ធ។ បើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងដោយសារតែការធ្វេសប្រហែសខ្លួនឯង ប្តីអ្នកបើកម៉ូតូ ប្រពន្ធ អង្គុយពីក្រោយ លុះបើកទៅដល់ចំណុចកើតហេតុ ស្រាប់តែសំពត់ប្រពន្ធ បានស្រូបចូលមីញ៉ុងម៉ូតូ ធ្លាក់ប្រពន្ធបោកក្បាលស្លា .ប់ភ្លាមតែម្តង។

ករណីនេះកម្លាំងជំនាញ និង កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ រួចបានប្រគល់ស.ពស្រ្តីរងគ្រោះ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕