ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះប្រតិកម្មយ៉ាងខ្លាំងសម្បារទៅលើអ្នកផលិត MV ចម្រៀងមួយបទ ដែលបានដៀលអ្នកខេត្តព្រវែងកប់ៗមាត់។
ការផ្ទុះប្រិតកម្មនេះ ធ្វើឡើង បន្ទាប់ពីម្ចាស់ផលិតបានចេញបទចម្រៀង ដោយមានការសម្តែងនិយាយហួសហេតុ នៅក្នុងបទចម្រៀងមួយបទក្រោមចំណងជើងថា "អ្នកព្រៃវែងអាក្រក់ត្រង់ណា" របស់ផលិតកម្ម Morodok Media មរតក មេឌៀ ដែលគ្រប់គ្រងការផលិតដោយលោក ឈួន សុខលីម និងច្រៀងដោយលោក សយ រតនា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។
ជាមួយគ្នានោះផងដែរ លោកផែង វណ្ណៈ បានបង្ហោះសារបន្ទាប់ពីបានទស្សនាវិដេអូរួច ក៏ផ្ទុះប្រតិកម្មលើបណ្តាញសង្គមហ្វេសប៊ុកថា "ខ្ញុំកូនអ្នកព្រៃវែង ទោះបីខ្ញុំក្រ តែខ្ញុំអត់បានដេីរលួ ច ឆ ក់ ប្ល ន់ ឬ សុំ ទា នគេ ដូចអ្នកនិពន្ធ និយាយនោះទេ ហេីយដូនតាខ្ញុំជាអ្នកព្រៃវែងក៏គ្មានប្រវត្តិអាក្រក់ដែរ ។
ដូច្នេះ កុំដៀល កុំប្រមា ថ អ្នកព្រៃវែង ទាំងមូល ខេត្តណាក៏មានមនុស្សអាក្រក់ មនុស្សល្អដែរ បេីបុគ្គលណាអាក្រក់ និយាយបុគ្គលនោះទៅ ។ បេីនិយាយម៉ៅអ្នកព្រៃវែងទាំងអស់បែបនេះ ទទួលយកមិនបានទេបាទ "។
លោកបានបន្តទៀតថា "ក្នុងនាមខ្ញុំជាអ្នកខេត្តព្រៃវែងម្នាក់ សូមប្រឆាំងដាច់ខាត ចំពោះអ្នកនិពន្ធថោកទាបដែលមេីលងាយអ្នកព្រៃវែង ដៀលអ្នកព្រៃវែងសុទ្ធតែមនុស្សអាក្រក់ សុទ្ធតែចោរលួ ច ចោរ ប្ លន់ អ្នកសុំទា ន ។ ប្រញាប់សុំទោសអ្នកព្រៃវែងជាបន្ទាន់ បេីមិនចង់មានរឿង"។








មានវិដេអូ៖
ប្រភព៖ ផែង វណ្ណៈ