អ្នកណាមិនលង់! អ៉ីវ៉ា បង្ហាញសម្រស់យ៉ាងស្រស់ស្អាត លើឆ្នេរសមុទ្រ ព្រមជាមួយសារ មួយប្រយោគថា...
ស៊ីហៀង
-

ភ្នំពេញ ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា ដែលជាតារាចម្រៀងវ័យក្មេងម្នាក់ និងជាតារាចម្រៀងមួយរូប ក្តោបបានចិត្តមហាជន ជាច្រើន តាមរយៈបទចម្រៀង បែបមនោសញ្ចេតនា របស់នាង ស្តាប់ហើយចង់ស្តាប់ទៀត។

តារារូបនេះ ស្រស់ស្អាត សាច់សខ្ចីរូបនេះ បានធ្វើឲ្យមហាជន ពិតជាមានការកោតសរសើរ យ៉ាងខ្លាំង ព្រោះថារាល់បទចម្រៀងរបស់កញ្ញា សុទ្ធតែពិតរោះៗ និងពោលពេញទៅដោយមនោសញ្ចេតនា។ បើងាកមើលពីសម្រស់របស់កញ្ញាវិញ ពិតជាស្រស់ស្អាត មិនធម្មតាទេ មុខមាត់កាត់ចិន ស្បែកសស្អាត រូបរាតូចច្រឡឹង គួរឲ្យស្រលាញ់ខ្លាំងណាស់។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀងស្រីរូបនេះ បានបង្ហោះសារ អមជាមួយនិងរូបភាពជាច្រើនសន្លឹក ព្រមទាំងបានព្រលើយពាក្យមួយឃ្លាថា "ការអភិវឌ្ឍខ្លួនឯងមានតម្លៃខ្ពស់ ជាងការស្វែងរកកំហុសអ្នកដទៃ"។

ជាមួយគ្នានោះផងដែរតារាស្រីរូបនេះ ក៏បានបង្ហោះរូបភាពជាច្រើន អមជាមួយនឹងទេសភាពយ៉ាងស្រស់ស្អាត នៅឯនាសមុទ្រ ខ្យល់អាកាសត្រជាក់ចិត្ត ស្រស់ស្រាយខ្លាំងណាស់៕