លុយច្រើនណាស់! អ្នករកស៊ីប្តូរប្រាក់ ពីរនាក់ប្តីប្រពន្ធ ត្រូវបានជនជាតិចិន២នាក់ ធ្វើសកម្មភាពឆក់យកប្រាក់ នៅខេត្ត...
-

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ ធ្វើប្រតិបត្តិការ ដេញបង្ក្រាបអំពើប្ល ន់ យកប្រាក់ពីពលរដ្ឋអ្នកប្រកបរបរដូរលុយ ក្នុងនោះមានជនសង្សយ័ម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានឃាត់ខ្លួនហើយ។ ហេតុការណ៍នេះ បានកើតឡើង នៅក្នុងបូរី HIllTON ក្រុមទី១៥ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ចប្រាប់ជនល្មើសមានគ្នា២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពស្ទាក់ប្លន់ ដោយប្រើដំបងវាយទៅលើជនរងគ្រោះ២នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូតាមផ្លូវចេញ ចូលម្តុំជិតបុរីហុីលតុនក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ វេលាម៉ោងជិត០៩ព្រឹកថ្ងៃទី០៥ ខែកក្កដានេះ បណ្តាលឲ្យជនរងគ្រោះរងរបួស ក្នុងនោះជនល្មើសប្ល ន់ យ កលុ យពីជនរងគ្រោះមួយថង់ប្រមាណ ៣០លានរៀល រួចគេចខ្លួន ប៉ុន្តែពេលកើតហេតុការណ៍នេះ ក៍មានអន្តរាគមន៍បឋមពីកងសន្តិសុខ ពទ្ធ័ចាប់បានជនសង្សយ័ម្នាក់ និងបានប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខេត្តនាំយកទៅសាកសួរបន្ត ។

ជនសង្ស័យ១នាក់ ឈ្មោះ WANG JiNGZHONG ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរបុគ្គលិកកាស៉ីណូ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ (ប្រគល់ឲ្យកងរាជអាវុធហត្ថខេត្ត)។ រីឯបក្សពួកម្នាក់ទៀត បានផ្លោះរបងរត់គេចខ្លួនបាត់ (សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន)។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះនោះរួមមាន ប្រពន្ធឈ្មោះ សយ លីណា អាយុ២៤ឆ្នាំ (រងរបួសមធ្យម) ប្តីឈ្មោះ អ៉ីវ មានអាយុ៣២ឆ្នាំ ជាអាជីវករប្តូរប្រាក់នៅផ្សារលើ ក្រុងព្រះសីហនុ។ ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ប្រាក់ដែលបាត់បង់មានចំនួន ៣០លានរៀល។ ចំពោះវត្ថុតាង ដែលសមត្ថកិច្ចចាប់យកបាន រួមមាន ម៉ូតូម៉ាក Air Blade ពណ៌ទឹកប្រាក់លាយខ្មៅ គ្មានស្លាកលេខ (ជាមធ្យោបាយជិះធ្វើសកម្មភាព)។ ករណីនេះ កម្លាំងជំនាញកំពុងតាមរកចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលកំពុងគេចខ្លួន៕