អ្នកស្រី ទ្រី ដាណា អាណិតខ្លាំងណាស់ បន្ទាប់ពីបានឃើញក្រុមគ្រួសារមួយនេះ អ្នកស្រីចង់ដឹងថាពួកគាត់រស់នៅទីណា ព្រោះអ្នកស្រីមានបំណងចង់....
ស៊ីហៀង
-

ភ្នំពេញ​ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថាអ្នកស្រី ទ្រី ដាណា គឺជាមនុស្សស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាត និងមានជំនួញជាច្រើននៅក្នុងដៃផងដែរមិនត្រឹមតែប៉ុណ្ណោះទេអ្នកស្រី ទ្រី ដាណា ត្រូវបានមហាជនស្គាល់ថាជាមនុស្សចិត្តបុណ្យ ព្រោះអ្នកស្រីតែងតែជួយនិងចែករំលែកទៅដល់ជនក្រីក្រនិងចាស់ជរាមកច្រើនអ្នកហើយ ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះដែរឃើញថាមានការចែករំលែកជាច្រើនបន្ទាប់ពីអ្នកស្រីទ្រី ដាណា បានបង្ហោះរូបភាពដែលបង្ហាញពីអំពីភាពលំបាករបស់គ្រួសារតូចមួយដែលឪពុកបានធ្លាក់ខ្លួនឈឺដេកនិងកន្ទេលហើយកូននៅតូចៗមិនអាចជួយបាន ទើបអ្នកស្រីផុសក្នុងគោលបំណងស្វែងរកក្រុមគ្រួសារមួយនេះដើម្បីជួយសម្រួលជីវភាពរបស់ពួកគាត់ឲ្យប្រសើឡើងខ្លះ ។

ជាមួយគ្នានេះដែរបើយោងទៅតាមខ្លឹមសារទាំងស្រុងដែលបានដកស្រង់ចេញពីគណនីហ្វេសប៊ុកផេកផ្លូវការរបស់អ្នកស្រី ទ្រី ដាណា ដោយអ្នកស្រីបានបង្ហោះមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « ទំនេរដៃតិច អូស Facebook មកឃើញរូប ខ្លោចចិត្តណាស់ កូននៅតូចៗ ឪពុកឈឺចឹង មិនដឹងថាពឹងអីទេ។ គេថាគាត់នៅស្ទឹងមានជ័យ តែមិនច្បាស់ថានៅម្ដុំណា ចង់ជួយគាត់ខ្លះ គ្រាន់សម្រាលការលំបាកមួយរយៈសិន  ជីវិតពិបាកពេកហើយ » ៕