អុញនោះ ពេលនេះអ្នកស្រី សៀវ មុី ចេញមកបកស្រាយហើយរឿងអតិថិជនម្នាក់ចោទនាងថា ទទួលលុយហើយមិនផ្ញើផលិតផលឲ្យ ដោយលុយនោះមានចំនួន (មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ ប្រិយមិត្តជាទីមេត្រីដូចដែលបងប្អូនបានជ្រាបហើយថានៅកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះមានរឿងរ៉ាវភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែមានជនជាតិខ្មែរម្នាក់ដែលរស់នៅប្រទេសជប៉ុនបានបង្ហោះបញ្ជាក់ច្បាស់ៗថាខ្លួនបានទិញផលិតផលរបស់អ្នកស្រី សៀវ មុី មកបន្ទាប់ពីបញ្ជាទិញរួច គណនីហ្វេសប៊ុក Konuma Arisa (អ្នកទិញ) បានផ្ញើលុយពីធានគារប្រទេសជប៉ុន មកកាន់លេខកុងធនាគារ អ្នកស្រី សៀវ មុី រួចរាល់ហើយ នូវទឹកប្រាក់ចំនួន ៦៥៨ដុល្លារ ប៉ុន្ដែបែរជាអ្នកស្រី សៀវ មុី ឆ្លើយតបវិញថា មិនឃើញចូលនោះទេ ហើយមានអ្នកដកលុយនេះបាត់ទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរបន្ទាប់ពីបានកើតរឿងនេះឡើងគណនីហ្វេសប៊ុកដែលមានឈ្មោះថា Konuma Arisa ខាងលើនេះបានបង្ហោះជាសារធារណៈនៅលើបណ្តាញសង្គមដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « សួរស្តី! បងប្អូននឹងមិត្តៗទាំងអស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកសូមអ្នកទាំងអស់គ្នាជួយពិចារណាដល់រឿងទិញផលិតផលគឺឡេនឹងគ្រឿសំអាងកាយតាមរយៈOnline shopរបស់ដូចមានភ័ត្តុតាងខាងក្រោមនេះ។

ខ្ញុំបានទិញផលលិតផលរបស់online shop ហើយ ខ្ញុំបានវេលុយអោយទៅអាខោនធនាគាររបស់គាត់ហើយ ។គឺពីខាងធនាគារនៅជប៉ុនគេបានប្រាប់ថាបានបញ្ចូលទៅក្នុងកុងម្នាក់ណុងរួចហើយ។មានទាំងវិក័យប័ត្រត្រឹមត្រូវរបស់គេ ។ តែគាត់ថាមិនបានចូលគណនីរបស់គាត់ទេ ហើយគាត់ថាមានអ្នកដកលុយនឹងបាត់ហើយ ។

មិនបានចូលទៅទេតែមានគេលួចដកលុយណឹងបាត់ហើយអត់យល់មិត្តៗទាំងអស់គ្នាត្រង់កន្លែងណឹងកុងរបស់អ្នកឯង ក្រៅពីអ្នកឯងតើខ្មោចណាចូលទៅដកបាននោះនិយាយចេញមកគឺបោកគេបោកឯងតែម្តងឥឡូវជិតមួយខែហើយគាត់អត់ផ្ញើរអីវ៉ាន់មកអោយខ្ញុំទេ។ ដល់តេបញ្ជាក់សួរចុះឡើងចាប់ផ្តើមចេញចរិកសុីនជេរបញ្ចោរខ្ញុំជាភ្ញៀវថែមទៀត។ឡូយមែននេះបានថាចោរស្របច្បាប់សូមបងប្អូនទាំងអស់គ្នាប្រយ័ត្នក្រុមចោរស្រ បច្បាប់ទាំងនេះផង។ » ។

ទន្ទឹមនិងនេះដែរបន្ទាប់ពីដំណឹងនេះបានដឹងដល់អ្នកស្រី សៀវ មុី រួចស្រាប់តែម្សិលមិញនេះអ្នកស្រី សៀវ មុី បានធ្វើការបកស្រាយបញ្ជាក់ច្បាស់ៗ ជាមួយក្រុមអ្នកសារព័ត៍មាន ជាច្រើនស្ថាប័ន ដើម្បីអោយមហាជនទទួលជ្រាបចំពោះរឿងមួយនេះ ។

ស្របពេលនោះដែរអ្នកស្រី សៀវ មុី ក៏បានភ្ជាប់មកជាមួយនិងសារមួយឃ្លាផងដែរថា ដើមឈើកាន់តែធំខ្ពស់ តែងតែត្រូវភ្លៀង ត្រូវខ្យល់ ត្រូវក្តៅ កាន់តែខ្លាំង នេះជាច្បាប់ធម្មជាតិ យ៉ាងហោចណាស់ក៏បានជាម្លប់ដ៏ធំសំរាប់មនុស្សសត្វជ្រកដែរ។ ការពិត នៅតែជាការពិត ក្នុងការរៀបរាប់ខាងក្រោម” ៕ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូបកស្រាយនៅខាងក្រោម៖ 





​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​