កាលពីថ្ងៃម្សិលមិញនេះ មានដំណឹងដ៏ក្រៀមក្រំមួយបានកើតឡើង ធ្វើឲ្យមហាជន ក៏ដូចជាសាច់ញាតិ ក្រុមគ្រួសារ មានការសោកស្តាយនិងសោកសង្រែងយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រំមួយនេះ នៅក្នុងពេលដែលមានសាច់ញាតិម្នាក់ ត្រូវបានសា ប់បាត់បង់ជីវិតដោយគ្រោះធម្មជាតិ ផ្ទរ រន្ទះ។

ដំណឹងដ៏ក្រៀមក្រំសោកសៅមួយនេះ បានធ្វើឲ្យមហាជន មានអារម្មណ៍តក់ស្លុតជាខ្លាំង ព្រោះតែគាត់គឺជាមនុស្សល្អម្នាក់ ហើយត្រូវមករងគ្រោះបែបនេះ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Somath Hon បានបង្ហោះសារថា "ដំណឹងមរណ:ភាព យើងខ្ញុំជាក្រុមគ្រួសារនៃស ព មានទុក្ខយ៉ាងក្រៀមក្រំដោយលោក សៀក ជីឆូវ បានទទួលមរណ ភាពនៅវេលាម៉ោង ១៦និង៣០ នាទី ល្ងាចថ្ងៃទី 06.07.2020 ដោយផ្គរន្ទះ ក្នុងអាយុ 32 ឆ្នាំ ដំណឹងនេះទុកជាការអញ្ជើញ ញាតិមិតឆ្ងាយចូលរួមដោយក្ដីអនុគ្រោះ"។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ មានករណីរន្ទះបា ញ់ បណ្តាលឲ្យ បុរស២នាក់បានបាត់បង់ជីវិត ចំណែកបុរស៣នាក់ផ្សេងទៀតរួចផុតពីគ្រោះថ្នាក់ ខណៈអ្នកទាំង៥កំពុងជ្រកភ្លៀងក្នុងរោងកន្លែងពុះដីឡូតិ៍លក់នៅចំណុចខាងក្រោយសាលាសន្តវីយេ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះមានឈ្មោះ សៀក ជីឆូវ ភេទប្រុស រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងម្នាក់ទៀតឈ្មោះ យ៉ាង លី ភេទប្រុស រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាអ្នកប្រកបអាជីវកម្មពុះដីឡូត៍លក់។ រីឯបុរស៣នាក់ផ្សេងទៀតដែលមិនមានរងគ្រោះថ្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ។
