គូរព្រេងមិនព្រាត់! ស្នេហ៍វ័យចំណាស់ ចាប់ដៃគ្នាសាងសុភមង្គលជារៀងរហូត....
សីហា
-

ជាការពិត សេចក្តីស្នេហា មិនអាចហាមឃាត់មនុស្ស ឲ្យជ្រើសរើសអ្នកដែលខ្លួនស្រលាញ់ សាកសម និងត្រូវតាមវ័យគ្រប់គ្នានោះទេ ដែលជួនកាល មានខាងប្រុស ចាស់ជាងខាងស្រី រឺឯគូស្នេហ៍ខ្លះ ខាងស្រីចាស់ ជាងខាងប្រុសក៏មានដែរ។ពាក្យថា ស្រលាញ់ងាយនឹងនិយាយចេញពីមាត់មនុស្សម្នាក់ៗ ប៉ុន្តែកាយវិការ និងទង្វើមិនងាយស្រួលក្នុងការបង្ហាញចេញមកក្រៅងាយៗឡើយ ជាហេតុធ្វើឲ្យក្តីស្រលាញ់មួយនេះមិនបានគង់វង្សយូរអង្វែង ងាយនឹងបែកបាក់ប្រេះឆា។ អត្ថន័យពិតនៃក្តីស្រលាញ់ គឺជាការស្រលាញ់គ្នាដោយពិតប្រាកដ មានភាពច្បាស់លាស់ មានការអធ្យាស្រ័យ ការអត់អោនឲ្យគ្នាទៅវិញទៅមក ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសមានទុក្ខរួមទុក្ខ មានសុខរួមសុខ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះផ្ទុះការចាប់អារម្មណ៏ខ្លាំងចំពោះគូព្រេងមិនព្រាត់ទោះវ័យក្លាយជាលោកតា​ លោកយាយក៏ដោយ។ ដោយឡែកតាមរយៈរូបភាពជាច្រើននេះបានធ្វើអោយអ្នកលេងបណ្តាញសង្គមហ៊្វេុកបុកមានការងឿងឆ្ងល់យ៉ាងខ្លាំង ចុងក្រោយទើបដឹងការពិតដោយយោងតាមប្រភពម្ចាស់ គណនី Summer The Trip ដែលបានបង្ហោះរូបភាពគូស្នេហ៍វ័យចំណាស់ច្បាស់គូរពីអតីតខាងលើក៏បានភ្ជាប់សំណេរបែបនេះថា «គូព្រេងមិនព្រាត់ ស្នេហ៍វ័យចំណាស់ ក្មេងៗមិន បានស្មើទេ សុំទោសម្ចាស់រូបទុកជាមុនផង ព្រោះឃើញមានក្តីសុខពេកបានចង់បង្ហោះ» និយាយរួមគឺពួកគាត់ពិតជាគូព្រេងមែនៗ៕ 

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖