សូមចូលរួមរំលែកទុក្ខផង! ក្មួយស្រីកំសត់ពូអើយ ក្មួយប្រហែលជាឈឺខ្លាំងហើយមែនទេ ពីរខែត្រូវវះកា ត់សា ច់ចេញម្ដង​ ពេលនេះក្មួយសម្រាកឲ្យស្រួលចុះ ...
-

ពិតជាក្តុកក្តួលចិត្តខ្លាំងណាស់ មិនគួរឲ្យជឿសោះ ពេលលឺដំណឹងដ៏ក្រៀមក្រំមួយនេះ។ ដោយក្មេងស្រីតូចម្នាក់ កំពុងតែពេញស្រលាញ់ បែរជាមានជម្ងឺដុះសាច់នៅបំពង់ក ហេីយក្រុមគ្រូពេទ្យវះកាត់ចោះបំពង់កដាក់ទុយោជ័រដកដង្ហេីម​ ហេីយមិនអាចនិយាយបានដូចក្មេងដទៃទេ​ ក្មួយអេីយក្មួយស្រី​ ទេីបជិត២ខួប​សោះ​ បែរជា​អភ័ព្វបែបនេះទៅវិញ​។

ស្រីកំសត់ មាស បញ្ញាពេជ្រ​ តាំងពីកេីតមកមិនបានប៉ុន្មានខែ​ផង បែរជាមានជម្ងឺដុះសាច់ចម្លែកនៅបំពង់ក ក្រោយមកត្រូវចូលមន្ទីរពេទ្យវះកាត់សាច់ ហេីយចោះបំពង់កដាក់ទុយោជ័រទេីបអាចដកដង្ហើមបានដោយជោគជ័យ តែគួរឲ្យអាណិតណាស់នាងមិនអាចនិយាយបានដូចក្មេងដទៃនោះទេ​ ហេីយអាចមករស់នៅផ្ទះបាន​ ប៉ុន្តែតម្រូវឲ្យទៅវះកាត់សាច់ចេញពីរខែម្ដង​ (រយៈពេល​ជាង១ឆ្នាំហេីយ​) ។ 

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មួយសុីម វី បានរៀបរាប់ទាំងទឹកភ្នែកថា​"អាសូរណាស់កូនម្តាយ អីលូវកំពុង​តម្កល់ធ្វេីបុណ្យ​តាមប្រពៃណី​នៅវត្តចាក់អង្រែក្រោម​ និងចាត់ចែងស ពបូជាតាមប្រពៃណីនៅថ្ងៃ08ខែ កក្កដា​ ឆ្នាំ2020វេលាម៉ោង09:00នាទីព្រឹក។

អាស្រ័យហេតុ​នេះសូមគោរពអញ្ញេីញញាតិមិត្តជិតឆ្ងាយទាំងអស់ចូលរួម​ក្នុងពិធីបុណ្យសពកូនស្រីរបស់ខ្ញុំ មាស បញ្ញាពេជ្រ​ ដេីម្បីជាការចូលរួមរំលែកទុក្ខ​ និងជូនដំណេីរ​ជាចុងក្រោយផងចុះ ដោយក្ដីគោរព​ និងអនុគ្រោះ​!។

ប្រភព៖ មួយសុីម វី