ភ្នំពេញ៖ នរណាមិនស្គាល់ តារាសម្តែងជើងចាស់ដែលមានរូបសម្រស់ស្រស់ស្អាត គួរជាទីបេតី ហើយគ្រប់គ្នាសរសើរពីភាពប៉ិនប្រសព្វនៃសម្តែង របស់ តារាជើងចាស់ អ្នកនាង កែវ កល្យាណ ជាតារាដ៏ឆ្នើមម្នាក់ប្រចាំព្រះរាជាណាចក្រកម្ពុជា។

បើនិយាយទៅក្មេងជំនាន់ក្រោយ ប្រហែលជាមិនសូវស្គាល់ អ្នកនាង ប៉ុន្មាននោះទេ ព្រោះតែគាត់បានបាត់មុខពីសិល្បៈមួយរយៈមកហើយ តែបើក្មេងៗ ជំនាន់មុនវិញ ប្រាកដជាស្គាល់យ៉ាងច្បាស់ ពីតារាសម្តែងជើងចាស់ម្នាក់ ព្រោះតែទេពកោសល្យនៃការសម្តែង របស់អ្នកនាង ពិតជាអស្ចារ្យខ្លាំងណាស់ គ្រប់ឈុត គ្រប់ឆាក សុទ្ធតែល្អទាំងអស់ គ្មានទាស់ត្រង់ណាឡើយ។

ទោះបីជាវ័យរាងជ្រេបន្តិចមែន តែសម្រស់តារាសម្តែងជើងចាស់ម្នាក់នេះ នៅតែស្រស់ស្អាត ទាំងមុខមាត់ រូបរាង ហាក់មិនប្រែប្រួល ខ្លាំងក្លានោះឡើយ នៅតែខ្ញង់ដដែល ។ មហាជនគ្រាន់តែបានឃើញរូបភាពដែលអ្នកនាង បានធ្វើការបង្ហោះលើបណ្តាញសង្គមភ្លាម ម្នាក់ៗសរសើរមិនដាច់ពីមាត់ ថាស្រស់ស្អាត នៅតែក្មេង មើលទៅមិនចាស់សោះ ៕














