នៅមុននេះបន្តិចលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា កូន ខ្លាតូច បានបង្ហោះរូបភាពរបស់ក្មេងប្រុសម្នាក់ ដែលបានវង្វេងបាត់ពីផ្ទះកាលពីថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង០៦ ល្ងាច នៅចំណុច ខាងក្រោយវត្តសំរោងអណ្ដែត នៅក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បើយោងតាមប្រភពខាងលើ បានបង្ហោះសារថា "ម្តាយណាមិនបារម្មណ៍ បាត់កូនប្រុសអស់មួយយប់ !!!
សូមជួយស៊ែរផង ក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់ ឈ្មោះហៅក្រៅ ( វិចិត្រ ) បានវង្វេងបាត់ពីផ្ទះតាំងពីម៉ោង៦ ល្ងាច ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចខាងក្រោយវត្តសំរោងអណ្ដែត នៅក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រហូតមកទល់យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២០ នេះ នៅតែរកមិនឃើញ ខណៈដែលឪពុកម្ដាយ និងអ៊ំពូមីងកំពុងស្វែងរកពេញទីក្រុង ។

បងប្អូនប្រជាពលរដ្ឋបេីប្រទះឃេីញ ជួយទាក់ទងមកផង តាមរយះលេខទូរស័ព្ឌ( ០១៧ ៧២ ៥៦ ៦៤ , ០១៥ ៩៦ ២០០៣ . ០១៦ ៨៧ ៣៥ ៣៨ ) ។

ប្រភព៖ កូន ខ្លាតូច