មហាជនភ័យបុកពោះ ពេលលឺថា ភរិយាលោក ប៉ែន ចំរ៉ុង ចូលមន្ទីរពេទ្យ ដោយសារតែបញ្ហាមួយ...
ស៊ីហៀង
-

ភ្នំពេញ៖ តារាពហុជំនាញ លោក ប៉ែន ចំរ៉ុង បានធ្វើឲ្យហ្វេនៗ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញរូបភាពមួយសន្លឹក ដែលលោកបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ខណៈពេលដែលភរិយារបស់លោក កំពុងតែសម្រាកព្យាបាលនៅលើគ្រែពេទ្យបែបនេះ។

លោក ប៉ែន ចំរ៉ុង បានបំពេញតួនាទីជាស្វាមីបានយ៉ាងល្អ នៅចាំមើលថែភរិយា កំពុងតែពពោះកូននៅក្នុងផ្ទៃ ដែលមិនយូរប៉ុន្មានទៀតលោកនិងបានឃើញមុខកូនជាទីស្រលាញ់របស់លោកហើយ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ គឺលោកបានបង្ហោះរូបភាពភរិយារបស់លោក កំពុងតែព្យួរសេរ៉ូម ទាំងពពោះ នៅលើគ្រែពេទ្យ ដោយត្រូវធ្វើការវះកាត់ សាច់ដុះក្នុងក។

បើយោងតាមការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ភរិយា លោក ប៉ែន ចំរ៉ុង បានបង្ហោះសារថា "ម៉ាក់ៗរឹងមាំ តិចទៀតវះកាត់ហេីយជានឹងប្រសេីរ ដូចដេីមវិញ"។

ភ្លាមនោះក៏មានហ្វេនៗជាច្រើន ក៏ដូចជាមហាជន បានសម្តែងការព្រួយបារម្ភ គ្រប់ៗគ្នា ខណៈពេលដែលកំពុងតែពពោះកូននៅក្នុងផ្ទៃហើយ ហើយត្រូវមកវះកាត់បែបនេះទៀត។ យ៉ាងណាក៏មានតែពាក្យជូន សូមឲ្យការវះកាត់ ប្រព្រឹត្តទៅយ៉ាងរលូនផងដែរ៕