បងប្អូនលេងហ្វេសប៊ុកជួយស៊ែរផង! នារីស្រស់ស្អាតម្នាក់ បានទៅផ្សារទិញអីវ៉ាន់កាលពីម្សិលមិញ ហើយក៏បាត់ខ្លួន មកដល់ពេលនេះ មិនរកឃើញទេ...
-

នៅថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២០នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយ បានធ្វើការបង្ហោះ សូមពឹងបងប្អូនមេត្តាជួយចែករំលែកបន្ត ក្រែងមានបងប្អូនណាគាត់បានឃើញ ប្អូនស្រីម្នាក់នៅក្នុងរូបនេះ សូមទំនាក់ទំនងតាមរយៈហ្វេសប៊ុក ខាងក្រោមនេះ ទៅកាន់គ្រួសារប្អូនស្រី ព្រោះគាត់បានបាត់ខ្លួនមួយថ្ងៃមកហើយ ហើយពេលនេះក្រុមគ្រួសារបារម្ភខ្លាំងណាស់។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kaňğ Ťô បានបង្ហោះសារឲ្យដឹងថា " ខ្ងុំបាទឈ្មោះ ឡេងចាន់ថន បាត់ប្អួនស្រី ឈ្មោះ ឡេង ចន្ធូ អាយុ19ឆ្នាំ ។ តាំងពីរ ម៉ោង 12ថ្ងៃត្រង់ 07/07/2020 មកដល់ពេលនេះមិនទាន់បានដំណឹងទេទូរស័ព្ទទាក់ទងអត់ចូលតាំងពី1ម៉ោងតំបូង។ ទីតាំងនៅម្ដុំខ្លោងទ្វាវត្តព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធ៌ិសែនជ័យ ភ្នំពេញ។

មូលហេតុគាត់ត្រូវទៅផ្សារទិញអីវ៉ាន់ហើយហៅ កង់បី ឬ PassApp នៅម្ដុំនឹងជិះហើយបាត់ដំណឹងមកដល់ពេលនេះ ។ បើអត់មានរឿងអីកើតឡើងទេសុំប្អួនត្រឡប់មកវិញមកមិចទៅចោលអ្នកផ្ទះ បងប្អនប្រាំអ្នកបងមានស្រីតែហែងមួយទេ បងអាណិតម៉ែណាស់គាត់ពិបាកចិត្តខ្លាំងណាស់ សូមកុំមានរឿងអីកើតឡើងចំពោះប្អួនស្រីខ្ងុំ"។

ប្រភព៖ Kaňğ Ťô