ជួយមើលតិចមើស ស្អាតអត់ ! ទីបំផុតពេលនេះ បេនី យ៉ាំង ដាច់ចិត្តបង្ហាញសម្រស់នាងអោយអ្នកគាំទ្របានឃើញហើយ…
ស៊ីហៀង
-

កម្សាន្ត ៖ បេនី យ៉ាំង ពីមុនជាតារាស្រីម្នាក់ដែលទទួលបានការគាំទ្រខ្លាំងនិងជាតារាដែលមានប្រជាប្រិយម្នាក់នៅក្នុងវិស័យសិល្បះស្រុកខ្មែរ ក្រោយមក បេនី​យ៉ាំង ក៏បានបាត់មុខពីសិល្បះជាច្រើនឆ្នាំក៏ពិតមែនប៉ុន្តែអតិតតារាស្រីរូបនេះឃើញថាមានសន្ទុះគាំទ្រខ្លាំងពីសំណាក់មហាជននៅលើបណ្តាញសង្គមបើទោះបីនាងបញ្ចប់អាជីបជាអ្នកសិល្បីក៏ពិតមែនប៉ុន្តែប្រជាប្រិយរបស់នាងគឺនៅតែមានហើយអ្នកគាំទ្ររបស់នាងគឺនៅតែគាំទ្រនាងដដែល ។

ពិតណាស់អស់រយៈពេលជាច្រើនខែមកនេះ បេនី យ៉ាំង បានធ្វើឲ្យមហាជនមានការងឿយឆ្ងល់មិនស្ទើរទេដោយសារតែការពាក់ម៉ាស់របស់នាង គ្រប់ពេលចេញទៅណាមកណាឬនៅក្នុងកម្មវិធីតូចធំតែងតែឃើញនាងពាក់ម៉ាស់បិទបាំងត្រង់ច្រមុះរបស់នាងជានិច្ច ហើយមូលហេតុដែលធ្វើឲ្យនាងពាក់ម៉ាស់នេះគឺដោយសារតែនាងមានបញ្ហាច្រមុះ ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះ បេនី យ៉ាំង បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនក៏ដូចជាមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលបន្ទាប់ពីនាងឈប់ពាក់ម៉ាស់បិទបាំងនៅលើផ្ទៃមុខហើយក៏បើកបង្ហាញផ្ទៃមុខរបស់នាងទាំងអស់ជាសាធារណៈឲ្យអ្នកគាំទ្របានឃើញនៅលើបណ្តាញសង្គម ឃើញហើយពិតជាស្រស់ស្អាតមែន ។

ដើម្បីកំឲ្យខាតពេលយូរសូមទស្សនារូបភាពរបស់នាងនៅខាងក្រោមនេះទាំងអស់គ្នា ៖