សៀមរាប ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាមន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប ពេលនេះកំពុងតែប្រឈមនិងការខ្វះខាតជាខ្លាំងហើយពេលនេះកំពុងត្រូវការថវិកាជាច្រើនដើម្បីយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះអាយុជីវិតក្មេងៗជាច្រើននៅក្នុងប្រទេសកម្ពុជា ។

យ៉ាងណាមិញនៅថ្ងៃនេះដែរឃើញថាមានសប្បុរសជនយើងបានយកថវិកាជាទឹកប្រាក់ចំនួន 900ដុល្លារ យកទៅប្រគល់ជូនដល់មន្ទីពេទ្យ ទុកសម្រាប់ប្រើប្រាស់នៅក្នុងតម្រូវការដើម្បីសង្គ្រោះក្មេងៗ។

នេះបើយោងទៅតាមការបង្ហោះរបស់លោក ធន ម៉េងហ៊ាង ដែលជាតំណាងមូលនិធិសប្បុរសធម៌បានធ្វើការបង្ហោះនិងបានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « ថ្ងៃនេះដែលខ្ញុំបាទ ព្រមទាំង ពូខេន រួមទាំងបងស្រី សុីវ ឡុងនី បាននាំយកថវិកាមូលនិធិសប្បុរសធម៌ ចំនួន 900$ មកជូនដល់មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប ដោយរាល់ថវិកាទទួលបានការចូលរួមឧបត្ថមពីបណ្តាបងប្អូនសប្បុរសជនក្នុងបណ្តាញសង្គម Facebook សូមអរគុណ និងគោរពជូនពរបងប្អូនសប្បុរសជន ជួបប្រទះតែនឹង ពុទ្ធិពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លីឃ្លាតឡើយ សៀមរាបផ្ទះខ្ញុំ ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២០ » ៕

