តារាហ្វេសប៊ុក អ្នកនាង Love Riya ប្រកាសស្វែងរកបុរសម្នាក់ ដែលបានប្រមា ថអាយុជីវិតអ្នកនាង បើបងប្អូនស្គាល់ ជួយប្រាប់ផង និងមានសាគុណជូនបងប្អូន...មានវិដេអូ
ស៊ីហៀង
-

អ្នកលក់អនឡាញដ៏ល្បីឈ្មោះទូទាំងប្រទេស អ្នកនាង​ Love Riya បានកំពុងធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះសាច់រឿងដែលអ្នកនាងបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ប្រកាសស្វែងរកបុរសម្នាក់ ជាអ្នកលេង Tik Tok បាននិយាយប៉ះពាល់ដល់អ្នកនាង Love Riya ។

នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានរៀបរាប់យ៉ាងដូច្នេះថា "ពេលគេប្រមាថជីវីតគេម្តេចលោកមិននិយាយផង សុំសួមួយមើលបងប្អូន?តើលោកនឹងចង់និយាយពីអ្វី? បើបងប្អូនណាបានស្គាល់ម្នាក់ប្រុសនិងទេ?ចាំញុំជូនសគុណ200$ ជួយស៊ែផងបងប្អូន"។

បុរសម្នាក់មិនត្រូវបានគេស្គាល់ អត្តសញ្ញាណ បាននិយាយថា " បងជាអ្នកខេត្តកំពង់ចាម បងមិនខ្លាចអ្នកណាទេ ត្រឹម  Love Riya ចង់មានប៉ុណ្ណាក៏ដោយ បងអត់ខ្លាចញញើតទេ "។

គ្រាន់តែបានឃើញ វីដេអូនេះភ្លាម ធ្វើឲ្យអ្នកនាង Love Riya ចង់ស្គាល់ ចង់ឲ្យបងប្អូនម្នាក់នោះ ធ្វើការបកស្រាយចំពោះមុខ អ្នកនាង តែម្តង។ អ្នកនាងបាននិយាយនៅក្នុងការឡាយវិដេអូ ថា "បុរសខាងលើបានិយាយប្រមា ថដល់អាយុជីវិតរបស់អ្នកនាង ទោះអ្នកនាង ជាអ្នកលក់ឡេក៏ដោយ ក៏អ្នកឯងគ្មានសិទ្ធមកនិយាយបែបនេះដែរ "៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖