ពិតជានិស្ស័យមែន! ស្នេហា តាមហ្វេសប៊ុក រយះពេល ៥៥ថ្ងៃ បានប្រែក្លាយ ជាគូដណ្តឹង
-

បច្ចុប្បន្ននេះ ជាសម័យបច្ចេកវិទ្យា ទាន់សម័យ ធ្វើឲ្យការទំនាក់ទំនងគ្នា កាន់តែងាយស្រួល មិនថា នៅក្នុងខេត្ត ក្រុង​ ឬ ឆ្លងប្រទេស ក៏អាចទំនាក់ទំនងគ្នាបានយ៉ាងស្រួល ។ ដោយនាពេលបច្ចុប្បន្ននេះ មានបងប្អូនជាច្រើន បានប្រើហ្វេសប៊ុកនៅក្នុងទំនាក់ទំនងគ្នា ដើម្បីភ្ជាប់និស្ស័យ ជាមិត្តភាព ឬ អាចឈានដល់គូរគាប់ក៏មានដែរ។

និស្ស័យធ្វើឲ្យពីរនាក់បានស្គាល់គ្នាតាមរយៈហ្វេសប៊ុក បង្កើតជានិស្ស័យស្នេហ៍ រហូតឈានដល់ភ្ជាប់ពាក្យ និងទៅថ្ងៃអនាគត និងសាងគ្រួសារមួយយ៉ាងមានក្តីសុខជាមួយគ្នា។

ជាក់ស្តែតដូចជាគូស្នេហ៍មួយគូរនេះ ពួកគាត់បានស្គាល់គ្នា តាមហ្វេសប៊ុក រួចក៏ចាប់ដៃគ្នា និងប្រកាសឲ្យក្រុមគ្រួសារ ទាំងសងខាងបានជ្រាប ថាគាត់ទាំងពីរនាក់បានចាប់ដៃគ្នា រួមជីវិតតែមួយហើយ ។ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ដេវីត ថតរូប ថតវីដេអូ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "ស្នេហា តាម FB រយះពេល 55ថ្ងៃ បានប្រែក្លាយ ជា គូដណ្តឹង ឈុតនេះរៀប ចំដោយ សុភាព ណាវី សំអាងការ សិរីមង្គល"។

ប្រភពៈ ដេវីត ថតរូប ថតវីដេអូ