នៅថ្ងៃនេះលោក ជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅសួរសុខទុក្ខលោកយាយម្នាក់ ដែលមានជំងឺមហារីក កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។ ដោយបានលឺដំណឹងថា គាត់ត្រូវកូនបង្កើត យកប្រាក់អស់ពីខ្លួននោះ លោកជំទាវ ពិតជាអាណិតលោកយាយខ្លាំងណាស់។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា "ថ្ងៃនេះមកមើលបងស្រីសូ សាវី អតីត មន្ត្រីការទូត ក្រសួងការបរទេស មានជំងឺ មហារីក កំពុងសំរាកព្យាបាលនៅ មន្ទីរពេទ្យកាល់ ម៉ែត្រពេលនេះគាត់ប្រាប់ខ្ញុំថាជួយគាត់ ផងដោយហេតុថា កូនប្រុសបង្កើតរបស់គាត់ឈ្មោះ សាន វិសិទ្ធ អាយុ ៣៤ ឆ្នាំ បានដកប្រាក់របស់គាត់ពីធនាគារ អស់ចំនួន ៤១ ម៉ឺន ដុល្លារ ហេីយមិនយកមកអោយបង់ថ្លៃព្យាបាលជំងឺ មហារីក ។ បងស្រីបានរៀបរាប់ថា កូនប្រុសពៅរបស់គាត់ មិនត្រឹមតែដកលុយរបស់គាត់ពីធនាគារទេ ថែមទាំងបានយកប្លង់ផ្ទះរបស់គាត់ទៅបាត់ទៀតផង ។

មីងជាអ្នកក្រៅផ្ទះក្មួយទេតែក្មួយអេីយ អាណិតម្ដាយផង គួរតែមកជួយមើលថែម្ដាយដែលកំពុងឈឺធ្ងន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រផង ។ បេីមិនបានជួយម្ដាយ កុំធ្វេីបាបម្ដាយបង្កើតរបស់ខ្លួនព្រោះទង្វើនេះ បាបធ្ងន់ណាស់គាត់បង្កើតក្មួយមកឈា មកាត់ថ្លុ ក។សូមជូនពរឲ្យបងស្រីឆាប់ជាសះស្បើយពីជម្ងឺនេះ។9.7.2020"។





