ប្តីប្រពន្ធមួយគូនេះកំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍បន្ទាប់ពីបានបង្ហោះសារយ៉ាងដូច្នេះថា
-

ភ្នំពេញ ៖ ជីវិតប្តីប្រពន្ធ សុភមង្គលស្ថិតនៅលើទង្វើប្តីប្រពន្ធទាំង២រូប ដែលធ្វើចំពោះគ្នាទៅវិញទៅមក។​ ជាក់ស្តែងជីវិតប្តីប្រពន្ធនៅជាមួយគ្នាយូរៗទៅរមែងមានការប៉ះទង្គិចគ្នា ​ឬក្តីស្រលាញ់មិនមានច្រើនដូចមុនទៅតាមពេលវេលាកន្លងផុតទៅ ​តែឱ្យតែប្តីប្រពន្ធចេះគិតពីគ្នា ប្រឹងប្រែងរកវិធីបង្កើនភាពស្និទ្ធស្នាលនិងបង្ហាញពីក្តីស្រលាញ់ពិតណាស់ ​ស្នេហាពិតជារឹងមាំជាងដែកថែបបើទោះបីជាមានកូនមានចៅ កូនក្រមុំកំលោះក៏ដោយ។

ដោយឡែកបើក្រឡេកមកមើលប្តីប្រពន្ធមួយគូនេះវិញបានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទុះការកោតសរសើរមិនដាច់ពីមាត់គ្រប់គ្នាបន្ទាប់ពីប្រពន្ធបានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបានបង្ហាញពីទិដ្ឋភាពផ្ទះដ៏ស្រស់ស្អាតមួយកន្លែង ស្ថិតនៅក្នុងបុរី ប៉េង ហួត បឹងស្នោរ និងរថយន្តទំនើបចំនួន២គ្រឿងដែលទើបតែទិញដោយកម្លាំងញើសឈាម អ្នកទាំងពីរ។

យ៉ាងណាមិញនៅកាលពីម្សិលមិញនេះនារីជាប្រពន្ធដែលមានគណនីហ្វេសប៊ុកឈ្មោះថា Sopheak Ros ក៏បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ សំរេចគោលដៅមួយទៀតហើយក្នុងឆ្នាំ 2020 គំរប់ខួបស្នេហ៍ 9ឆ្នាំ កាន់ដៃគ្នាពីរអ្នក មកដល់ថ្ងៃនេះ អរគុណបងគ្រប់យ៉ាងដែលខំកាន់ដៃអូនមកដល់ថ្ងៃនេះ បង្រៀន ផ្តល់កលាំងចិត្ត ជួយទាំងកំលាំងកាយ សប់គ្រប់ តស៊ូជាមួយគ្នា ទោះបីជួបការលំបាកយ៉ាងណា ធ្លាប់ដួល ក៏នៅតែកាន់ដៃគ្នាក្រោកឡើងប្រឹងទៅមុខជាមួយគ្នា ប្តីអូនមិនចេះស្វីត មិនចេះសូប្រាយ មិនចេះអោយកាដូរអីប្រពន្ធ ចេះតែកាន់ដៃប្រពន្ធទៅទិញរបស់ដែល ស្រលាញ់ជាមួយគ្នា ដាក់គោលដៅដើរទៅរកវាជាមួយគ្នា ប៉ុណ្ណឹងគ្រប់គ្រាន់ហើយសំរាប់គ្រួសារតូចមួយនេះ ស៊ូទៀតណាប្តី អូននៅគោលដៅបំណងប្រាថ្នាច្រើនទៀត » ៕​