បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Van Lida គាត់បានបង្ហើបរឿងនៅក្នុងចិត្ត និងរឿងដែលគាត់ធ្លាប់បានជួប បុរសម្នាក់ ។ ពីដំបូង គាត់ក៏ដូចជាអ្នកគ្រប់គ្នាដែរ គឺពីមនុស្សដែលមិនដែលស្គាល់គ្នា ក៏ក្លាយជាមនុស្សស្គាល់គ្នា ហើយក៏ចាប់ផ្តើមមានទំនាក់ទំនងគ្នា រហូតឈានដល់ថ្ងៃមួយដែលយើងយល់ព្រមសាងគ្រួសារជាមួយគ្នា ដូចគេដូចឯងដែរ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "រៀបរាប់រឿងក្នុងចិត្តបន្តិច Hong Smile
មានមនុស្សជាច្រើនបានសួរថាហេតុអីទើបខ្ញុំជ្រើសយកគាត់? ទាំងដែលគាត់ចរិតកូនពៅរឹងរូស ហើយថែមទាំងមិនសូវដឹងអ្វីទៀត!អ្នកខ្លះទៀតក៏និយាយក្រោយខ្នងខ្ញុំថា ដោយសារគាត់ជាអ្នកមាន សម្តីអ្វីក៏លឺមកដែរ .........

សម្រាប់ខ្ញុំ ពីដំបូងស្គាល់ត្រឹមជាមិត្ត តែយូរទៅក៏យល់ចិត្តហើយមានអារម្មណ៍ល្អនឹងគ្នាបែប friend zone មិនមែនសង្សារទេ ក្រោយមកក៏ដឹងថាទាំងពីរនាក់មានចិត្តបែបណាក៏បើកចិត្តទទួលយកគ្នាជាសង្សាររយះពេលជាងប្រាំមួយខែ គាត់តែងតែប្រាប់ខ្ញុំតាំងពីក្លាយជាសង្សារនឹងគ្នាដំបូងថាគាត់ចង់បានខ្ញុំធ្វើជាប្រពន្ធគាត់ជាម្តាយកូនរបស់គាត់ តែខ្ញុំមិនដែរជឿរឺក៏រំភើបនឹងសម្តីអស់ហ្នឹងដែរ ខ្ញុំក៏បាននិយាយតបវិញថាកុំបានតែមាត់បើធ្វើបានចាំនិយាយព្រោះខ្ញុំត្រូវការទង្វើជាក់ស្តែងមិនមែនត្រឹមសម្តីប៉ុន្មានម៉ាត់នោះទេ. ប៉ុន្តែគាត់ធ្វើបានដោយមិនស្ទាក់ស្ទើរ គាត់ទៅជួបម៉ាក់ប៉ានិងគ្រួសាររបស់ខ្ញុំតែម្តងហើយក៏ប្រាប់ម៉ាក់គាត់ពីទំនាក់ទំនងមួយនេះ ជឿទេ? ពិធីស្តីដណ្តឹងភ្ជាប់ពាក្យក៏បានកើតឡើងនៅថ្ងៃទី20ខែ02 ទាំងដែលខ្ញុំមិនស្គាល់មុខប៉ាម៉ាក់ក្មេកនិងគ្រួសារគាត់សោះ? ថ្ងៃដំបូងដែលខ្ញុំស្គាល់ពួកគាត់គឺថ្ងៃភ្ជាប់ពាក្យរបស់ខ្ញុំ គ្មានអ្នកណាជឿទេ......។

ខ្ញុំជ្រើសយកគាត់ព្រោះគាត់ ក្លាហាន មានទំនួលខុសត្រូវ ចេះផ្តល់តម្លៃ គោរពសិទ្ធរបស់ខ្ញុំគ្រប់ពេល លុយកាក់ ទ្រព្យសម្បត្តិប្រៀបនឹងទឹកចិត្ត ក្តីស្រលាញ់និងភាពជាស្វាមីរបស់គាត់មិនបានទេ ហើយមនុស្សខ្ញុំមិនមែនមានលុយទិញក្បាលខ្ញុំបានទេ ហើយអ្វីដែលសំខាន់គាត់បានសាកល្បងខ្ញុំតាំងពីតំបូង មិនដែលឲ្យខ្ញុំដឹងថាស្ថានភាពគាត់និងគ្រួសារគាត់មានរឺក្រ គាត់តែងតែបន្ទាបខ្លួនជានិច្ច ហើយខ្ញុំស្រលាញ់គាត់ជាគាត់ មិនមែនលុយគាត់ទេចា៎ សុំទានជ្រាប ស៊ូរស់នៅជាមួយបុរសម្នាក់ ដែលមិនមានអ្វីគ្រប់យ៉ាងដូចគេ ប៉ុន្តែគេអាចបង្កើតស្នាមញញឹមអោយខ្ញុំគ្រប់ពេលនិងសេចក្តីសុខក្នុងជីរិត លុយ មាស ប្រាក់ ទ្រព្យ សម្បត្តិអាចរកបានតាមក្រោយក៏បាន សំខាន់អោយតែស្មោះត្រង់និងគ្នាហេីយហ៊ានចាប់ដៃគ្នាតស៊ូ ថ្ងៃណាមួយនិងឃេីញលទ្ធផល។

ពាក្យថាស្រលាញ់ អ្នកណាក៏និយាយបានសូម្បីតែក្មេងរៀនបឋម តែសំខាន់គឺទង្វើជាក់ស្តែង ច្បាស់លាស់ពិតដែរទេ ។
អរគុណបងណាស់សម្រាប់គ្រប់យ៉ាង ជាពិសេសបងបានផ្តល់ក្តីសុខ គោរព ក្តីស្រលាញ់ និងតម្លៃជាគូរដណ្តឹង ជាប្រពន្ធ អូនមានមោទនភាពដែលមានបងជាប្តី អរគុណប្តីសម្លាញ់។ គូជីវិត_ដែលខ្ញុំប្រាថ្នា"។






ប្រភព៖ Van Lida