ចង់ស្រក់ទឹកភ្នែក តាម! អភ័ព្វណាស់ប្រពន្ធសម្លាញ់ កូនយើងកេីតហេីយ ក៏មិនបានឃេីញមុខ ផ្ទះខំធ្វេីក៏មិនបាននៅ បងពិតជាអាណិតអូនណាស់...
-

សង្ខារបស់មនុស្សយើង មិនទៀងទាត់ឡើយ ថ្ងៃនេះគេ ថ្ងៃក្រោយយើងមិនដឹងផង​ ព្រោះថាគ្មានអ្នកណាម្នាក់អាចកំណត់បានទេថា ខ្លួននិងរស់បានដល់ពេលណាឡើយ។

ជាក់ស្តែងដូចជាជីវិតរបស់បងស្រីម្នាក់ ដែលបានទទួលមរណ ភាព ធ្វើឲ្យប្តី និងក្រុមគ្រួសារ ពិតជាមានការសោកស្តាយខ្លាំងណាស់ មិនគួរណាគាត់ទៅទាំងមិនបានមើលមុខកូនបែបនេះសោះ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sothea Rit Moch បានបង្ហោះសារថា​ "ប្រពន្ធបងទៅចោលបងហេីយ អោយបងរំពឹងអីទៀត  ប្រពន្ធដ៏ល្អរបស់បង អូនសន្យាថាយេីងចាប់ដៃសាងគ្រួសារដ៏មានសុភមង្គល បងស្ដាយប្រពន្ធបងណាស់"។

ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា "ប្រពន្ធសម្លាញ់អេីយ ហេតុអីក៏ទៅចោលបងចឹង អូនថាស្រឡាញ់បងណាស់ ហេតុអីក៏ទៅចោលបង ប្រពន្ធដ៏ល្អរបស់បង អូនឆ្លាតណាស់ ពូកែរណាស់ ប្ដីនឹងកូនយេីងកំព្រាហេីយ បងមិនអាចធ្វេីចិត្តបានទេ វាលឿនពេកហេីយ  សូមអោយអូនទៅអោយបានសុខ កេីតជាតិណាៗ សុំធ្វេីជាប្តីប្រពន្ធនឹងគ្នាទៀត នឹងកុំអោយអាយុខ្លីដូចជាតិនេះទៀត "។ អភព្វ័ណាស់ប្រពន្ធសម្លាញ់ កូនកេីតហេីយក៏មិនបានឃេីញមុខ ផ្ទះខំធ្វេីក៏មិនបាននៅ បងពិតជាអាណិតអូនណាស់  សុំទោសអូន ដែលបងជួយអូនមិនបាន មិនដឹងថាអូនឈឺប៉ុណ្ណាបានរហូតដល់ស្លា ប់ បងសែនស្តាយអូនខ្លាំងណាស់ប្រពន្ធបងអេីយ  បងទទួលយកមិនាបានទេ ហេតុអ្វីក៏លុឿនមេស"។

ប្រភព៖ Sothea Rit Moch