វៀតណាមបើកឲ្យនិស្សិតខ្មែរ សិក្ខាកាមយោធា និងសិក្ខាកាមនគរបាល ចូលសិក្សាវិញហើយ នៅថ្ងៃទី១៥ ខែកក្តដា ខាងមុខនេះ
-

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម សូមជម្រាបជូនដំណឹងដល់បងប្អូន និងក្មួយៗនិស្សិត សិក្ខាកាមយោធា និងសិក្ខាកាមនគរបាលជ្រាបថា អាជ្ញាធរមានសមត្ថកិច្ចវៀតណាមបានអនុញ្ញាតឲ្យនិស្សិតកម្ពុជាចូលវៀតណាមបន្តការសិក្សានៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២០ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ខេត្តស្វាយរៀង) ម៉ុកបាយ (ខេត្តតៃនិញ) គឺតែ១ថ្ងៃគត់។

ពេលចូលមកដល់វៀតណាមត្រូវអនុវត្តវិធានចត្តាឡឺស័ករយៈពេល១៤ថ្ងៃ នៅខេត្តតៃនិញ។

សូមបងប្អូននិងក្មួយៗនិស្សិត សិក្ខាកាមយោធា និងសិក្ខាកាមនគរបាលទាំងអស់ ជ្រាបជាព័ត៏មាន និងត្រៀមអញ្ជើញចូលតាមច្រកទ្វារព្រំដែនខាងលើឲ្យបានទាន់ពេលវេលាកុំបីអាក់ខាន៕