ភ្នំពេញ៖ បងប្អូនជាច្រើន ប្រាកដជាបានជ្រាបរួចមកហើយ ពីទំនាក់ទំនងរបស់នារីវ័យក្មេងម្នាក់ ដែលគាត់បានសាងគ្រួសារជាមួយស្វាមី ដែលមានវ័យច្រើនជាងបន្តិច តែស្នេហាមួយ មិនដែលគិតពីអាយុ រូបសម្បត្តិ ជាតិសាសន៍ ឬ ពណ៏សម្បូរនោះទេ តែវាកើតឡើងដោយសារចិត្តនិងចិត្ត របស់មនុស្សពីរនាក់ ស្រលាញ់ គ្មានហេតុអ្វីទាំងអស់ ស្រលាញ់គឺស្រលាញ់ ។

ស្នេហារបស់អ្នកទាំងពីរនាក់ បានធ្វើឲ្យមហាជន ពិតជាមានស្ងោចសរសើរ យ៉ាងខ្លាំង។ ស្នេហាមួយនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា ស្នេហាគឺជាវត្ថុដ៏ល្អបំផុតរបស់មនុស្សយើង បើមនុស្សពីរនាក់ដាក់ចិត្ត ដាក់កាយព្រមទទួលយកគ្នាហើយនោះ ព្រមដើរផ្លូវមួយនេះជាមួយរហូតដល់ចាស់កោងខ្នងហើយនោះ ហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីគ្នាហើយនោះ នោះស្នេហានោះ និងជួបតែរឿងល្អ ៗតទៅ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ម្ចាស់ឈ្មោះ Neng Chanthy Chamming បានបង្ហោះសារថា "ប្ដីសម្លាញ់ អរគុណបងដែលចូលមកក្នុងជីវិតអូន, បង្រៀនអូនអោយស្គាល់ពីបុព្វហេតុនៃការរស់, អូនសែនពេញចិត្តដែលបានក្លាយជាដៃគូរជីវិតដេីររួមផ្លូវជាមួយបង, ទាំងដឹងថាផ្លូវនោះវាពិបាកក៏ដោយ តែអូនក៏ពេញចិត្តនឹងទទួលព្រោះអូនដឹងថាដៃគូរជីវិតរបស់អូនជាមនុស្ស ល្អ នឹងមានគុណតម្លៃគ្រប់គ្រាន់សម្រាប់អោយអូនតស៊ូជាមួយបាន, ទោះបីយេីងគ្មានគ្រប់យ៉ាងតែអ្វីដែលយេីងមាន គឺយេីងមានចិត្តនឹងតស៊ូជាមួយគ្នា, ស្គាល់ជីវិតថាតេីយេីងចង់បានអ្វី?អូនសែនស្ដាយដែលអូនមិនអាចឈឺជំនួសបង,អូនចង់ឃេីញបងមានសុខភាពល្អ,អ្វីដែលអូនចង់បាននឹងប្រាថ្នារាល់ថ្ងៃសុំអោយបងបានស្ថិតនៅជាមួយរហូតទៅ,,,អូនស្រលាញ់បងណាស់ ប្ដីសម្លាញ់, (ផ្ទះ ,លុយកាក់, )យេីងគ្មានឡេីយ,, តែអ្វីដែលប្ដីសម្រេចថាល្អ គឺអូនទទួលស្គាល់គ្រប់យ៉ាង, ព្រោះអ្វីដែលជាភាពត្រឹមត្រូវគឺបងតែងជ្រោមជ្រែងជានិច្ច, អូននឹងរួមផ្លូវជីវិតនេះជាមួយបង,"។







ប្រភព៖ Neng Chanthy Chamming