កប់ស៊េរី! ទើបតែទិញ Rolls-Royce មិនទាន់បានមួយខែផង ពេលនេះសេដ្ឋីនី ទ្រី ដាណា ជះលុយយកទិញរថយន្តម៉ាក Lamborghini Urus ដែលមានតំលៃដ៏ទៅ...
-

ភ្នំពេញ៖ បងប្អូនប្រិយមិត្តប្រាកដជាបានស្គាល់ ម្ចាស់ហាងពេជ្រ និងមាស អ្នកនាង ទ្រី ដាណា ដែលមានចិត្តល្អ​ជួយដល់ប្រជាពលរដ្ឋក្រីក្រ បានជួយដល់ជនទីទាល់ក្រជាច្រើន នាពេលកន្លងមក ព្រមទាំងបានជួយដល់ប្អូនប្រុសម្នាក់ដែលពិការដៃ ឲ្យមានមុខរបរលក់ផលិតផល ឲ្យមានជីវភាពល្អជាងមុ។

ដោយឡែកកាលពីពេលថ្មីៗនេះ អ្នកនាង ទ្រី ដាណា បានបង្ហោះរូបភាពរថយន្តស៊េរីទំនើប Roll Royce ប្រភេទ SUV លើកដំបូងបំផុតលើភិពភលោក ដែលមានតំលៃកប់ក្តោង ទៅហើយ ពេលនេះអ្នកនាង​ ចំណាយលុយទិញរថយន្តទំនើបកាត់ស្ព័រ Lamborghini Urus បន្ថែមទៀត ដែលមានពណ៌លឿងមួយគ្រឿង និងពណ៌ក្រហម មួយគ្រឿង ដែលមានតំលៃប្រមាណ 50 ទៅ 60ម៉ឺនដុល្លារក្នុងមួយគ្រឿង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះម្ចាស់ហាងពេជ្រ រូបនេះក៏បានបង្ហាញផ្ទះវីឡាដ៏ធំស្គឹមស្គៃមួយខ្នង យ៉ាងប្រណិត គួរឲ្យចង់រស់ ដែលធ្វើឲ្យមហាជន ជាច្រើនមានកោតសរសើរជាខ្លាំង៕