ព្រៃវែង ៖ នៅកាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមន្ដ្រីស៊ីម៉ាក់កម្ពុជាហៅកាត់ថា CMACបានចុះទៅដល់ទីតាំងមួយកន្លែង ដែលស្ថិតនៅក្នុងវិទ្យាល័យ ជាស៊ីម រក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោយទទួលបានដំណឹងថា សាលារៀននេះបានប្រើប្រាស់សម្បកគ្រាប់ខ្នាតយក្សមួយគ្រាប់មកធ្វើជាជួងសម្រាប់វា យបន្លឺសំឡេងនៅក្នុងសាលា។

ចំពោះករណីខាងលើនេះត្រូវគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា HENG Ratana បានធ្វើការបង្ហោះរៀបរាប់ឲ្យដឹងថា ៖ ឈប់លឺសំលេងជួងគ្រាប់បែកទៀតហេីយ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ដកហូតបានសំរេច! សូមអរគុណលោកនាយកសាលានិងប៉ូលីសមូលដ្ឋានចូលរួមសហការ! និងសូមអរគុណលោកម្ចាស់fab account ឈ្មោះAngkor Thom ដែលបានផ្តល់ពត៌មាននេះ។

យ៉ាងណាមិញ គ្រាន់តែបានទទួលដំណឹងមួយនេះភ្លាម អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ និងក្រុមមន្ត្រីជំនាញរបស់ស៊ីម៉ាក់បានចុះទៅដោះជួងគ្រាប់បែកនោះចេញដោយសុវត្ថិភាពផងដែរ៕

