ហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថាអ្នកស្រី ទ្រី ដាណា គឺជាអ្នកលក់អនឡាញម្នាក់ដែលមានចិត្តសប្បុរសតែងតែជួយទៅដល់ជនក្រីក្រ ជាច្រើនអ្នកនៅក្នុងប្រទេសកម្ពុជា ។

អ្នកស្រីទ្រីដាណា គឺជានារីម្នាក់ដែលមានសម្ថតភាពខ្លាំងណាស់នៅក្នុងពេលបច្ចុប្បន្ននេះអ្នកស្រី ទ្រី ដាណា គ្រប់គ្រងជំនួញជាច្រើននៅក្នុងដៃ និងថែមទាំងគ្រប់គ្រងតំណាងចែកចាយផលិតផលរបស់អ្នកស្រី ដែលមានចំនួនរាប់មុឺននាក់នៅទូទាំងប្រទេសកម្ពុជាថែមទៀតផង ។

ដោយឡែកនៅមុននេះបន្តិចអ្នកស្រីបានបង្ហោះសាររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ « ជីវិតយើង មិនអាចនៅមួយកន្លែងរហូតទេ ត្រូវដើរទៅមុខជានិច្ច តាមផ្លូវតែងមានបន្លា តែបើយើងខ្លាចមុតបន្លា យើងក៏មិនអាចដល់គោលដៅដែរធ្វើអីក៏ដោយ ត្រូវមានសង្ឃឹមជានិច្ច រៀនធ្វើជាមនុស្សរឹងមាំ ម្ចាស់ការ មានទំនុកចិត្ត ធ្វើលឿន គិតលឿន មិនប៉ះពាល់អ្នកដទៃ មិនឈ្នានីសគេ តែត្រូវចេះផ្ដល់ក្ដីស្រលាញ់ និងស្នាមញញឹម ទោះបីជួបរឿងលំបាកយ៉ាងណាក៏ដោយ។

ទម្រាំខ្ញុំដល់ថ្ងៃនេះ ខ្ញុំមុតបន្លាមិនតិចទេ ខ្ញុំឈឺ ហត់ ស្រក់ទឹកភ្នែក អង្គុយដកបន្លា រួចបន្តដំណើរទៀត។ នេះជាជីវិត ជារសជាតិជីវិត ហើយខ្ញុំតែងប្រាប់ខ្លួនឯងថា ត្រូវទៅមុខជានិច្ច។ ខ្ញុំជឿថា គ្រប់គ្នា ក៏អាចធ្វើបានដែរ» ៕



