ភ្នំពេញ៖ មនុស្សទាំងអស់នៅលើពិភពលោកនេះ សុទ្ធតែចង់បានជោគជ័យក្នុងកិច្ចការ និងក្នុងការរស់នៅរបស់ខ្លួន បើទោះបីការងារនោះប្រភេទណា និង ការរស់នៅរបៀណាក៏ដោយ។ ក៏ប៉ុន្តែ មនុស្សទាំងអស់ មិនមែនសុទ្ធតែទទួលបានជោគជ័យនោះទេ តែយើងត្រូវតែតស៊ូ ដូច្នោះទៅនឹង លោកតាម្នាក់ មានវ័យចាស់ជរាទៅហើយ ហើយជើងរបស់គាត់ហាក់មានរបួសថែមទៀតផង ដោយគាត់បានប្រកបមុខរបរ ដើរលក់បន្ដោងសោរ នៅផ្សារទំនើបមួយកន្លែង ក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្រោមពន្លឺនៃរាត្រី ដោយមិនលើកដៃសំពះ សុំលុយពីអ្នកដំណើរនៅទីកន្លែងនោះឡើយ។
.jpg?1594916091)
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Bun Seng បានបង្ហោះចូលក្នុងហ្វេសប៊ុករបស់គាត់ថា ដំបូងឃើញគាត់អង្គុយនៅនោះអត់ចាប់អារម្មណ៍គាត់ទេតែពេលចេញពី Lucky ទិញឥវ៉ាន់លើងម៉ូតូរៀបចេញ គាត់ក៏ដើរមកច្របាច់បន្តោងសោរ បីបប៉ប់ៗហើយគាត់និយាយថា ជួយទិញតាមួយទៅ គ្រាន់បានលុយទិញបាយហូបនឹកឃើញឪគេឪយើង ឪយើងលែងនៅហើយ ក៏ដក៥,០០០៛ ជួយទិញគាត់មួយទៅ ( មួយ ៣,០០០៛)គាត់ចាស់តែគាត់មិនលើកដៃសំពះសុំលុយទេ ។មកដល់ផ្ទះមើលរូបថតបានដឹងជើងគាត់ដូចមានរបួស។ ទីតាំង : Lucky Super Market CityMall
.png?1594916096)
ក្រោយពីឃើញបងប្រុសខាងលើបង្ហោះដូច្នោះភ្លាម ក៏នាំគ្នាចាប់អារម្មណ៍សួរទីតាំង ហើយចង់ជួយទិញលោកតាគ្រប់គ្នា នេះសបញ្ជាក់ថា ខ្មែរស្រលាញ់ខ្មែរ ជួយគ្នាក្នុងគ្រាលំបាក៕
.jpg?1594916105)
.jpg?1594916105)
.jpg?1594916105)
.jpg?1594916105)
.jpg?1594916105)
.jpg?1594916105)