ភ្នំពេញ៖ ក្មេងស្រីអាយុទេីបតែ៥ឆ្នាំម្នាក់ បានរងរបួសធ្ងន់លេីផ្ទៃមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីប្រឡែងលេងជាមួយក្មេងៗដូចគ្នាហេីយបានឈ្លោះប្រកែងគ្នាធ្វេីឲ្យម្តាយភាគីម្ខាងខឹងសម្បារយកកាំបិ តមកអា រ.មុ ខនិង ដៃហូ ឈា ម ស្រោចខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង ២០ នាទី រសៀលថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីឈូកវ៉ា២ ផ្លូវលេខ២៦ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
.jpg?1594918565)
ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ០៥ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ រងរបួសរយៈពេញមុខ ។ ចំណែកស្ត្រីជនបង្កឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៨ ជាប់គ្នាជាមួយផ្ទះក្មេងរងគ្រោះ ។
.jpg?1594918571)
គិតមកដល់ពេលនេះ ក្មេងស្រូវ ត្រូវបានជួយសង្គ្រោះនៅឯមន្ទីពេទ្យកុមារជាតិ ហើយខាងក្រុមគ្រួសាររបស់ប្អូនស្រី បានដាក់ពាក្យបណ្តឹងរួចជាស្រេចហើយ ករណីមនុស្សឃា -ត ក្នុងនោះផងដែរក្មេងស្រី ត្រូវបានមហាជនជាច្រើនបង្ហាញអារម្មណ៍អាណិតអាសូរ និងចង់ឲ្យក្មេងស្រីនេះឆាប់ជាហើយមិនចង់អោយក្មេងស្រីម្នាក់នេះមានស្នាមនៅលើមុខ ព្រោះវាពិតជាប៉ះពាល់ខ្លាំងពេលប្អូនធំឡើង ហើយមហាជនក៏ផ្ទុះកំហឹងជានារីដែលធ្វើបែបនេះដាក់ប្អូនស្រីផងដែរ។ ក្នុងនោះនារីដែលជាជនដៃដល់ បានប្រាប់ថា គាត់លាក់ក្នុងចិត្ត២ថ្ងៃហើយ គេងមិនលក់ទេ ព្រោះខឹងនិងក្មេងរងគ្រោះធ្វើបាបកូនគាត់មានរបួ សនៅលើមុខដែរ គួរបញ្ជាក់ថាប្អូនស្រីកម្សត់គឺរបួ សមុខ ត្រូវដេរ ដល់ទៅ 120 ថ្នេ៕
.jpg?1594918581)
សូមទស្សនាវីដេអូក្មេងស្រីរងគ្រោះនៅឯមន្ទីរពេទ្យខាងក្រោមនេះ៖
.jpg?1594918617)
.jpg?1594918617)
.jpeg?1594918618)
.jpg?1594918618)
.jpg?1594918618)
.jpg?1594918618)