អាណិតក្មួយស្រីណាស់! លោកឧកញ៉ាចិត្តធម៏ ឌួង ឆាយ និងភរិយា សន្យាថានឹងជួយក្មួយស្រី ទៅមន្ទីរពេទ្យដើម្បីព្យាបាលអ៊ុ តមុ ខនៅប្រទេសថៃ រឺ ប្រទេសកូរ៉េ ទាល់តែជាសះស្បើយ
-

ភ្នំពេញ៖ កាលពីថ្ងៃម្សិល​មិញនេះ មានហេតុការណ៍មួយធ្វើឲ្យមហាជន ពិតជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានសកម្មភាព របស់ស្រ្តីខាង យកកាំបិ តមកអា រ.មុ ខរបស់ក្មេងស្រីម្នាក់ បណ្តាលឲ្យរងរ បួសយ៉ាង ធ្ងន់ ធ្ងរ ដេរដល់ទៅ120 ថ្នេ។

បន្ទាប់ពីបានឃើញហេតុការណ៍នេះហើយ ធ្វើឲ្យលោកឧកញ៉ាចិត្តធម៏ និងភរិយា ពិតអាណិតដល់ក្មួយស្រីខ្លាំងណាស់ ។ ដោយឡែកនៅក្នុងវិដេអូរបស់លោកឧកញ៉ា បានទៅសួរសុខទុក្ខក្មួយស្រី និងបានសន្យានឹងជួយក្មួយស្រីទៅមន្ទីរពេទ្យដើម្បីព្យាបាលអ៊ុតមុខ នៅប្រទេសថៃ រឺ នៅប្រទេសកូរ៉េនៅពេលជំងឺក្មួយបានជាសះស្បើយ។

លោកឧកញ៉ា បានរៀបរាប់ថា "ខ្ញុំបាទ និងភរិយាសន្យានឹងជួយក្មួយស្រីទៅមន្ទីរពេទ្យដើម្បីព្យាបាលអ៊ុតមុខនៅប្រទេសថៃ រឺ នៅប្រទេសកូរ៉េនៅពេលជំងឺក្មួយបានជាសះស្បើយ និងស្ថានភាពជំងឺកូវិត-19 ប្រសើរឡើង។ កូនគេកូនយើង ថារង់ចាំស្អែកព្រឹកបានទៅសួរសុខទុក្ខក្មួយអោយក្មួយសំរាកសិន ប៉ុន្តែស្អែកព្រឹកមានធុរៈរវល់ទៅខេត្ត ខ្ញុំពិតជាអាណិតម្តាយក្មួយស្រីណាស់មានផ្ទៃពោះពរពោះជិត 8 ខែមកត្រូវឃើញកូនស្រីខ្លួនឯងបែបនេះជាពិសេសអាណិតក្មួយស្រីនៅតូចមិនដឹងអីត្រូវជួបរឿងអកុសលនិងព្រៃផ្ សៃបែបនេះ ផ្ទៃមុ ខត្រូវបានដេរអស់ជាង 100 ថ្នេរនិងដៃអស់ជាង 20 ថ្នេរ។ ខ្ញុំបាទមានការអាណិតអាសូរខ្លោចផ្សារក្នុងចិត្តជាទីបំផុត និងសួរសុខទុក្ខលេីកទឹកចិត្តក្រុមគ្រួសារក្មួយស្រីព្រមទាំងជូនថវិកាសំរាប់ក្មួយជូនពរក្មួយឆាប់ជាសះស្បេីយ

ពូមីងបងប្អូនអាចចូលរួមសួរសុខទុក្ខនៅមន្ទីរពេទ្យកុមារជាតិ និងអាចបរិច្ចាកជាថវិកាទៅកាន់គ្រួសារក្មួយស្រីផ្ទាល់តាមរយះ ABA 000830320 Nhang Vanny 017797322"។

គួរបញ្ជាក់ថា ក្មេងស្រីអាយុទេីបតែ៥ឆ្នាំម្នាក់ បានរងរបួសធ្ងន់លេីផ្ទៃមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីប្រឡែងលេងជាមួយក្មេងៗដូចគ្នាហេីយបានឈ្លោះប្រកែងគ្នាធ្វេីឲ្យម្តាយភាគីម្ខាងខឹងសម្បារយកកាំបិ តមកអា រ.មុ ខនិង ដៃហូ ឈា ម ស្រោចខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង ២០ នាទី​ រសៀលថ្ងៃទី១៦​ខែកក្កដា​ ឆ្នាំ២០២០​ នៅក្នុងបុរីឈូកវ៉ា២​ ផ្លូវលេខ២៦​ ភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។

ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ០៥ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ រងរបួសរយៈពេញមុខ ។ ចំណែកស្ត្រីជនបង្កឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៨ ជាប់គ្នាជាមួយផ្ទះក្មេងរងគ្រោះ ។

គិតមកដល់ពេលនេះ ក្មេងស្រូវ ត្រូវបានជួយសង្គ្រោះនៅឯមន្ទីពេទ្យកុមារជាតិ ហើយខាងក្រុមគ្រួសាររបស់ប្អូនស្រី បានដាក់ពាក្យបណ្តឹងរួចជាស្រេចហើយ ករណីមនុស្សឃា -ត ក្នុងនោះផងដែរក្មេងស្រី ត្រូវបានមហាជនជាច្រើនបង្ហាញអារម្មណ៍អាណិតអាសូរ និងចង់ឲ្យក្មេងស្រីនេះឆាប់ជាហើយមិនចង់អោយក្មេងស្រីម្នាក់នេះមានស្នាមនៅលើមុខ ព្រោះវាពិតជាប៉ះពាល់ខ្លាំងពេលប្អូនធំឡើង ហើយមហាជនក៏ផ្ទុះកំហឹងជានារីដែលធ្វើបែបនេះដាក់ប្អូនស្រីផងដែរ។ ក្នុងនោះនារីដែលជាជនដៃដល់ បានប្រាប់ថា គាត់លាក់ក្នុងចិត្ត២ថ្ងៃហើយ គេងមិនលក់ទេ ព្រោះខឹងនិងក្មេងរងគ្រោះធ្វើបាបកូនគាត់មានរបួ សនៅលើមុខដែរ គួរបញ្ជាក់ថាប្អូនស្រីកម្សត់គឺរបួ សមុខ ត្រូវដេរ ដល់ទៅ 120 ថ្នេ៕