តោះមកស្តាប់សម្តីស្រ្តីជនសង្ស័យដែលបានយកកាំ បិ តមកឆូតមុ ខ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ហើយបោះសម្តីថា...មានវិដេអូ
-

ភ្នំពេញ៖  កាលពីម្សិលមិញថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០ នេះ មានករណីផ្ទុះខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលមានស្រីម្នាក់បានយកកំបិតទៅឆូ ត មុ ខក្មេងស្រី ទើបតែអាយុ ៥ឆ្នាំប៉ុណ្ណោះ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង ២០ នាទី​ រសៀលថ្ងៃទី១៦​ខែកក្កដា​ ឆ្នាំ២០២០​ នៅក្នុងបុរីឈូកវ៉ា២​ ផ្លូវលេខ២៦​ ភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។

ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ០៥ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ រងរបួសរយៈពេញមុខ ។ ចំណែកស្ត្រីជនបង្កឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៨ ជាប់គ្នាជាមួយផ្ទះក្មេងរងគ្រោះ ។

ក្នុងនោះដែរ ស្ត្រីជនបង្ករនោះបាននិយាយថា ៖កូនគាត់ បានធ្វើឲ្យកូនរបស់ខ្ញុំ ស្នាមហូរ ឈា-ម គ-ឃ្លា ក ដូចគ្នា-ចឹងខ្ញុំសុំស្នាមមួយដូចគ្នា ហើយកាំ -បិ ត ខ្ញុំទើបតែទិញកាលពីថ្ងៃមិញនេះ (ខ្ញុំខឹង ខ្ញុំដេកអត់លក់ ២យប់ហើយ ខ្ញុំខឹងណាស់ ព្រោះគ្មាននរណាមកសួរនាំទេ ចឹងខ្ញុំសុំសន្លាក់មួយម្នាក់) កូនប្រុសខ្ញុំ ខ្ញុំថាធំឡើង គឺតារា មើលកូនខ្ញុំទៅ ខ្ញុំមិនអួតទេ កូនខ្ញុំ ស្រីតែមួយ ប្រុសតែមួយ ពូជអំបូងខ្ញុំ ខ្ញុំមិនចង់អួតទេ តែខ្ញុំមិនចង់ធ្វើចឹងទេ មកពីគេ ទើបខ្ញុំទ្រាំពុំបាន"។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក Kea Long ដែលគាត់ត្រូវជា អ៊ំប្រុស កុមារី រង គ្រោះ បានបង្ហោះសារមួយឃ្លាថា៖”ហេតុអ្វីការសម្លា-ប់ ច ងអា-ឃា- ត កេីតឡេីងមកលេីក្រុមគ្រួសារខ្ញុំទៅវិញ ក្រុមគ្រួសារខ្ញុំមិនដែលទៅរករឿងអ្នកណាឡេីយ ក្មេងវាលេងជាមួយគ្នា តែងតែមានរឿងឈ្លោះគ្នាវាជារឿងធម្មតារបស់ក្មេង តែយេីងជាម៉ែពុកហេីយ នៅជិតខាង និងគ្នាទៀត ចាំបាច់ដល់ថ្នាក់យកក្មេងទៅសម្លា ប់ តែជីវិតក្មួយខ្ញុំថ្លៃមិន ស្លា ប់ ទេ អ៊ំជូន​ពរក្មួយស្រីអុំឆាប់ជាណា ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

មានវិដេអូ៖