មិនគួរអោយជឿទេ! ថាភរិយាលោកឆាយ វីរៈយុទ្ធ ច្រៀងពិរោះដល់ថ្នាក់នេះ...មានវិដេអូ
-

ភ្នំពេញ៖ ពិតជារឿងមួយដែលគួរឲ្យភ្ញាក់មែនទែន ដែលបានលឺសំលេងភរិយាលោក ឆាយ វីរៈយុទ្ធ លើប្រពន្ធផ្សព្វផ្សាយ ហើយទទួលបានការគាំទ្រយ៉ាងច្រើន និងមានបងប្អូនសរសើរមិនដាច់ពីមាត់ ថាស្វាមីច្រៀងពិរោះហើយ ចំណែកប្រពន្ធវិញ ក៏ច្រៀងពិរោះដូចគ្នា។

នាពេលបច្ចុប្បន្ន លោក ឆាយ វីរៈយុទ្ធ កំពុងតែសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល ជាមួយកូនស្រីម្នាក់ ។ ក្រៅពីអាជីពជាតារាចម្រៀងហើយនោះ លោកឆាយ វីរៈយុទ្ធ ក៏ជាថៅកែរោងម៉ាស៊ីកិនស្រូវដ៏ធំមួយផងដែរ។

ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញ ភរិយាតារាប្រុសរូបនេះ រកស៊ីផង ចិញ្ចឹមកូនតូចផង តែមុននេះ ភរិយាលោកបានធ្វើឲ្យទស្សនិកជន និងហ្វេនៗជាច្រើនរូបភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីបង្ហើបសំនៀងច្រៀងក្នុងបទ "គេជាប្រពន្ធ អូនធ្លាប់ជាសង្សារ" ពេលស្ដាប់ទៅពិតជាពិរោះ មានទឹកដមមិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។

ដោយឡែកមានបងប្អូនជាច្រើន បានចូលមកខមិនសរសើរ ពីទឹកដមសំលេង ដ៏ពិរោះក្រអួនក្រអៅ បន្ទាប់ពីបានលឺសំលេងរបស់អ្នកនាង សែ ចាន់ឌី រួច៕

មានវិដេអូ៖