ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីវេលាម៉ោង២និង ២០ នាទី រសៀលថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីឈូកវ៉ា២ ផ្លូវលេខ២៦ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក្មេងស្រីអាយុទេីបតែ៥ឆ្នាំម្នាក់ បានរងរបួសធ្ងន់លេីផ្ទៃមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីប្រឡែងលេងជាមួយក្មេងៗដូចគ្នាហេីយបានឈ្លោះប្រកែងគ្នាធ្វេីឲ្យម្តាយភាគីម្ខាងខឹងសម្បារយកកាំបិ តមកអា រ.មុ ខនិង ដៃហូ ឈា ម ស្រោចខ្លួនបង្កការភ្ញាក់ផ្អេីល។
ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ០៥ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ រងរបួសរយៈពេញមុខ ។ គិតមកដល់ពេលនេះ ក្មេងស្រូវ ត្រូវបានជួយសង្គ្រោះនៅឯមន្ទីពេទ្យកុមារជាតិ ហើយខាងក្រុមគ្រួសាររបស់ប្អូនស្រី បានដាក់ពាក្យបណ្តឹងរួចជាស្រេចហើយ ករណីមនុស្សឃា -ត ក្នុងនោះផងដែរក្មេងស្រី ត្រូវបានមហាជនជាច្រើនបង្ហាញអារម្មណ៍អាណិតអាសូរ និងចង់ឲ្យក្មេងស្រីនេះឆាប់ជាហើយមិនចង់អោយក្មេងស្រីម្នាក់នេះមានស្នាមនៅលើមុខ
ព្រោះវាពិតជាប៉ះពាល់ខ្លាំងពេលប្អូនធំឡើង ហើយមហាជនក៏ផ្ទុះកំហឹងជានារីដែលធ្វើបែបនេះដាក់ប្អូនស្រីផងដែរ។ ក្នុងនោះនារីដែលជាជនដៃដល់ បានប្រាប់ថា គាត់លាក់ក្នុងចិត្ត២ថ្ងៃហើយ គេងមិនលក់ទេ ព្រោះខឹងនិងក្មេងរងគ្រោះធ្វើបាបកូនគាត់មានរបួ សនៅលើមុខដែរ គួរបញ្ជាក់ថាប្អូនស្រីកម្សត់គឺរបួ សមុខ ត្រូវដេរ ដល់ទៅ 120 ថ្នេ។
.png?1594963986)
ស្ត្រីជនបង្កឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៦ជាប់គ្នាជាមួយផ្ទះក្មេងរ ង គ្រោះ ។ ក្រោយកើតហេតុក្មេងស្រីរ ង គ្រោះ ត្រូវបានក្រុមគរួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកស្ត្រីបង្កត្រូវបានក ម្លាំង ស មត្ថកិច្ចប៉ុស្តិ៍សំរោងក្រោម និងប៉ុស្តិ៍កាកាប២ ចុះទៅ ឃាត់នាំស្ត្រី ដៃ ដ ល់ទៅសា កសួរនៅប៉ុស្តិ៍សំរោ ងក្រោម ដើម្បីកសាងសំណុំរឿង៕