ភ្នំពេញ៖កាលពីវេលាម៉ោង២និង ២០ នាទី រសៀលថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីឈូកវ៉ា២ ផ្លូវលេខ២៦ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានករណីដ៏រន្ធ ត់មួយបានកើតឡើង ដោយស្រ្តីម្នាក់បានយកកាំ បិតទៅឆូ តមុ ខក្មេងស្រីអាយុ០៥ឆ្នាំម្នាក់ របួសដេរ ដល់ទៅ១២០ថ្នេរ ដែលជាហេតុធ្វើឲ្យមហាជន មានការអាណិត។

ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ០៥ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ រងរបួសរយៈពេញមុខ ។ ចំណែកស្ត្រីជនបង្កឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៨ ជាប់គ្នាជាមួយផ្ទះក្មេងរងគ្រោះ ។

ក្នុងនោះដែរ ស្ត្រីជនបង្ករនោះបាននិយាយថា ៖
កូនគាត់ បានធ្វើឲ្យកូនរបស់ខ្ញុំ ស្នាម ដូចគ្នា ចឹងខ្ញុំសុំស្នា មមួយដូចគ្នា ហើយកាំ បិ ត ខ្ញុំទើបតែទិញកាលពីថ្ងៃមិញនេះ ខ្ញុំខឹង ខ្ញុំដេកអត់លក់ ២យប់ហើយ ព្រោះគ្មាននរណាមកសួរនាំទេ ចឹងខ្ញុំសុំសន្លាក់មួយម្នាក់ ។ កូនប្រុសខ្ញុំ ខ្ញុំថាធំឡើង គឺតារា មើលកូនខ្ញុំទៅ ខ្ញុំមិនអួតទេ កូនខ្ញុំ ស្រីតែមួយ ប្រុសតែមួយ ពូជអំបូងខ្ញុំ ខ្ញុំមិនចង់អួតទេ តែខ្ញុំមិនចង់ធ្វើចឹងទេ មកពីគេ ទើបខ្ញុំទ្រាំពុំបាន"។

ដោយឡែកបន្ទាប់ពីបានឃើញហេតុការណ៍នេះហើយ ធ្វើឲ្យអ្នកនាង ខាត់ សុឃីម តារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំព្រះរាជាណាចក្រកម្ពុជា យើងក៏មានក្តីអាណិតដ៏ប្អូនស្រីជាខ្លាំង។ ទន្ទឹមនឹងនេះ អ្នកនាងក៏បានបង្ហោះសារយ៉ាងខ្លីទៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "អីក៏ សា ហា វ ម្លេះ"។




