ក្រោយរៀបការជាគ្នា រយៈពេល២ឆ្នាំមក ស្រាប់តែភរិយានាយ ចយ បាននិយាយបែបនេះថា...
-

ភ្នំពេញ៖ មានមហាជនជាច្រើន ដែលបានមើល រឿងកំប្លែងនាយ ចយ បានបង្កការសើចសប្បាយ រីករាយ ព្រោះតែកំប្លុកកំប្លែង របស់តារាប្រុសរូបនេះ ធ្វើឲ្យមហាជន ពិតជាការកោតសរសើរ និងគួរឲ្យស្រលាញ់ណាស់។

តារាប្រុសរូបនេះ បានសាងគ្រួសារជាមួយភរិយា ហើយពេលនេះ លោកក៏មានកូនម្នាក់ហើយ ដែលគួរឲ្យស្រលាញ់ បំផុត។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ភរិយារបស់លោក បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "មិនដែលស្រលាញ់អ្នកណាដោយសារឋានៈ ឬលុយកាក់ ប៉ុន្តែបើស្រលាញ់គឺស្រលាញ់ដោយសារទឹកចិត្តស្រលាញ់ ចេះមើលថែយកចិត្តទុកដាក់នឹងគ្នា និងព្រមទទួលយកចរិតពិតរបស់គ្នា លុយកាក់បើខ្វះខាតអាចជួយគ្នារកបាន សុំត្រឹមតែស្មោះត្រង់ទាំងនៅមុខ និងក្រោយខ្នងក៏គ្រប់គ្រាន់......"។

ជាក់ស្តែងបងប្អូនបានដឹងរួចមក ហើយក៏បានឃើញរូបភាពផ្អែមល្ហែម ជាច្រើនដែលភរិយារបស់នាយចយ បានបង្ហោះឡើង ធ្វើឲ្យមហាជន ពិតជាច្រណែននិងនាយចយខ្លាំងណាស់ ព្រោះតែបានប្រពន្ធស្អាត ហើយតែងតែបង្ហោះសារ អមជាមួយនឹងរូបផ្អែមល្ហែម ជាមួយគ្នា។