ឆ្គួតៗ ចេះតែមានម៉ង ស្លៀកឈុតអប្សរាខ្មែរ យកទៅរាំ ក្រវីគូទ ឡើងកក្រើកឆាក ដូចពួកបែកស្លុយ (មានវិដេអូ)
-

ការស្លៀកពាក់​ និងតុបតែងខ្លួនជាតួអង្គអប្សរា​របស់នារីមួយក្រុមនេះ ទោះជាមិនត្រូវតាមទំរង់ថាជាតួអង្គអប្សរាខ្មែរសោះក៏ពិតមែន​ តែតាមរយៈការលេីកបង្ហាញ​ផ្ទាំងអក្សរ​ ក៏គ្រប់គ្នាអាចយល់​បានថាពួកគាត់​ចង់សំដៅលេីតួនាងអប្សរាខ្មែរហេីយ ។ មិនដឹងថាពួកគាត់ហាត់រៀន ឬធ្វេីតាមខាងណា​ទេ​ តែពេលឃេីញគាត់រាំញ័រញាក់ក្នុងសម្លៀកបំពាក់គ្រឿងម្កុដបែបនេះ ពិតជាមិនសមរម្យ​ទាល់តែសោះ មិនចំណេញអ្វីឡេីយ​ និងពិតជាគួរអោយខ្មាស់អៀនណាស់​ ។

តែបេីគិត​ក្នងផ្លូវល្អ​ តាមមេីលប្រហែលជាពួកគាត់ចង់លេីកស្ទួយមុខមាត់ខ្មែរទេ​ទេីបខំលេីកអក្សរជាខ្មែរ​ ប៉ុន្តែដោយសារការយល់ដឹងអំពីវប្បធម៌​ និងគំនិតនៃការអភិវឌ្ឍន៍សិល្បៈបុរាណខ្មែររបស់ពួកគាត់នៅមានកំរិត​ ហេីយមួយផ្នែកធំទៀតពួកគាត់អាចយល់ច្រលំដោយឃេីញជនជាតិផ្សេងក៏អាចយកទំរង់របាំបុរាណមក​ Update ជាលក្ខណៈសម័យនិយមបាន​ ទេីបពួកគាត់ក៏ធ្វេីតាមគេដែរទៅ​ ..ពិតជាគួរអោយស្តាយ​ 

ខ្ញុំដឹងថាមានបងប្អូនខ្មែរផ្សេងទៀតមិនតិចទេដែលកំពុងព្រួយចិត្តនឹងរឿងវប្បធម៌នេះ​ តាំងពីរឿងពិធីកាត់សក់បង្កក់សិរីតែបែរជាតួអង្គប្រុសស្រីតំណាងទេវតា​ និងទេពធិតា​ប្រេីសម្តី និងកាយវិការអា​ មឹង​ អា សអាភា ស​ ,​ ហេីយពិធីហែរជំនូន អ្នកខ្លះលែងយកបទភ្លេងការ​ ចៅព្រាហ្ម​ មកហែរ​ តែបែរជាចាក់ភ្លេងធុងបាស់ហេីយនាំគ្នាដេីររាំឡកអាឡិកអាឡក់ទាំងខាងស្រី​ទាំងខាងប្រុស​ បាត់បង់អស់ភាពជាខ្មែរជាចាស់ទុំត្រឹមត្រូវថ្លៃថ្នូរ​ គឺនាំគ្នាធ្វេីតាមគេ​តែម្តង ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖