មើលជ្រុងណាក៏ស្អាត មើលជ្រុងណាក៏សមដែរ! ឌុច លីដា គ្រងឈុតកូនក្រមុំ សាកសម និងស្អាតឥតទាស់
ភ្នំពេញ៖ តារាសម្ដែង អ្នកនាង ឌុច លីដា ក្រោយពីបានសម្រាលប្រុសម្នាក់ដែលគួរឲ្យក្នាញ់ហើយនោះ ពេលនេះតារាស្រីរូបនេះ ក៏បានវិលត្រឡប់ចូលប្រឡូកក្នុងវិស័យសិល្បៈវិញ ដោយបានស្នាដៃថ្មី ។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុន កញ្ញា ឌុច លីដា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលជាហេតុធ្វើឲ្យមហាជន ពិតជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅក្នុងរូបភាពប៉ុន្មានសន្លឹករបស់កអ្នកនាង ឌុច លីដា ពិតជាមានភាពទាក់ទាញ និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ដោយអ្នកនាង បានបង្ហាញរូបរាង នៅក្នុងឈុតកូនក្រមុំ យ៉ាងទន់ភ្លន់ និងទាក់ទាញ ។

នៅក្នុងឈុតកូនក្រមុំ ឌុច លីដា ពិតជាលេចធ្លោខ្លាំងគួរចាប់អារម្មណ៍ ព្រោះតែសម្រស់ របស់កញ្ញា គឺនៅតែស្រស់ស្អាត បើទោះជាអ្នកនាង មានកូនមួយក្តី តែរូបរាង មុខមាត់ នៅតែទាក់ទាញ ប្រជាប្រិយភាពដដែល៕









ប្រភព៖ Lida Duch - Actress/Model
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។