ប្លែកភ្នែក! ធ្លាប់តែឃើញ យូរី លេងខ្លួនបែបស៊ិចស៊ី ស៊ីវិល័យ តែពេលតែងខ្លួនក្នុងឈុតប្រពៃណី ស្រស់ស្អាតខ្លាំង រហូតដល់ហ្វេនៗលាន់មាត់ថា...
-

ភ្នំពេញ៖ តារាចម្រៀងស៊ិចស៊ី និងពូកែក្បាច់រាំ កញ្ញា យូរី ដែលបានសាងប្រជាប្រិយភាព យ៉ាងខ្លាំងពីសំណាក់​ហមហាជន ព្រោះតែទេពកោសល្យ ពិសេសគឺក្បាច់រាំរបស់កញ្ញា ពិតជាទាក់ទាញខ្លាំងណាស់។តារាស្រីរាងតូចច្រលឹងរូបនេះ ចូលចិត្តលេងស្ទាយ៍សម្លៀងបំពាក់ ឃ្យូតៗ មិនចាញ់តារាក្រៅប្រទេស ប៉ុន្មានឡើយ ។

ជាក់ស្តែងពេលថ្មីៗនេះ គេសង្កេតឃើញថា សម្រស់កញ្ញា យូរី ហាក់មានភាពលេចធ្លោខ្លាំង ពេលដែលបានសម្រស់កញ្ញា នៅក្នុងឈុត កូនក្រមុំ បែបសុភាព ទន់ភ្លន់ និងគួរឲ្យស្រលាញ់ ។ ស្ថិតនៅក្នុងសម្លៀកបំពាក់ បែបប្រពៃណី រឹតតែធ្វើឲ្យកញ្ញា​ កាន់តែស្អាត កាន់តែប្លែក និងសាកសម។

យ៉ាងណាមិញ តារាចម្រៀងស្រីរូបនេះ បានបង្ហាញរូបរាង ក្នុងឈុតបែបប្រពៃណី ។ ក្រោយពីបានឃើញរូបរាង ពេលតារារូបនេះបានតែងខ្លួនបែបនេះ ហ្វេនៗជាច្រើននាំគ្នាលង់នឹងសម្រស់នាងខ្លាំងឡើងៗ ជាមួយឈុតកូនក្រមុំបែបប្រពៃណីខ្មែរនេះ មើលទៅសាកសមតែម្តង៕

ប្រភព៖ ប្រសិទ្ធសិរី សំអាងការ