ភ្នំពេញ៖ បើយោងតាមគណនីហ្វេសប៊ុករបស់ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានឲ្យដឹងថា ភ្នំពេញ៖ នៅល្ងាចសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២០ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានដឹកនាំក្រុមការងារគណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ទៅសួរសុខទុក្ខ និងនាំយកនូវសម្ភារៈ និងថវិកាមួយចំនួនជួយដល់គ្រួសារកុមារីឡាស់ម៉ាវី លីយ៉ា នៅមន្ទីរពេទ្យកុមារជាតិ។

ក្នុងនាមគណៈកម្មការការពារកុមារថ្នាក់ជាតិ សូមថ្កោលទោសចំពោះស្រ្តី លីវ ប៊ុនធឿន ដែលបានប្រព្រឹត្តអំពើឃោ រ ឃៅ ព្ រៃផ្ សៃ អមនុស្សធម៌ និងសូមស្ថាប័នមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់លើជនល្មើ ស ដើម្បីកុំឱ្យអំពើអាក្រក់បែបនេះ កើតមានក្នុងសង្គមជាតិយើងបន្តទៀត។

ក្នុងនោះ លោកស្រីអគ្គលេខាធិការ ក៏បាននាំយកនូវថវិកាចំនួន១,៤០០,០០០រៀល ដែលបានមកពីទឹកចិត្ត និងបេះដូងដែលស្រឡាញ់កុមារ របស់ក្រុមការងារគណៈកម្មការការពារកុមារថ្នាក់ជាតិអន្តរក្រសួង ព្រមទាំងសម្ភារឧបភោគ បរិភាគមួយចំនួន មានអង្ករ មី ទឹកត្រីមួយចំនួនផងដែរ៕




