អ្នកចូលចិត្តពណ៍ស្វាយ អាចលេងស្ទីល តាម Idol ឱក សុគន្ធកញ្ញា ដឹងតែស្អាត អេមម៉ង...
-

ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្ស ឱក សុគន្ធកញ្ញា ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន ព្រោះទឹកដមសំលេង ដ៏ក្រអួន ក្រអៅ របស់អ្នកនាង ។ កំពូលតារាចម្រៀងដែល ទើបតែសម្រាលកូនប្រុសក្តី តែតារាស្រីរូបនេះ បានចូលប្រឡូកចូលសិល្បៈវិញ កាន់តែទទួលបានការចាប់អារម្មណ៍ទ្វេរដង។

Idol នៅក្នុងចិត្តរបស់អ្នកគាំទ្រ អ្នកនាង ឱក សុគន្ធកញ្ញា នៅក្នុងចិត្តរបស់អ្នកគាំទ្រ បានប្តូរស្ទីល តុបតែងខ្លួន យ៉ាងស្អាត និងប្លែកភ្នែកតែម្តងនៅក្នុងឈុតពណ៍ស្វាយ មើលទៅកាន់តែស្រស់ស្អាត។ ជាក់ស្តែងអ្នកនាងបានបង្ហោះរូបភាពលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះស្ទីល តុបតែងខ្លួន ស្អាតប្លែក នៅក្នុងកម្មវិធី "Metfone Music Box រដូវ​កាល​ទី​២​" រំលេចដោយឈុតអាវពណ៍ស្វាយមើលទៅស្អាតប្លែកតែម្តង។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន តាមបណ្តាញសង្គមហ្វេសប៊ុក សរសើរ និងស្រលាញ់អ្នកនាង ជាច្រើន ដែលមានចំនួនអ្នកចូលចិត្ត ដល់ទៅរាប់ម៉ឺននាក់ផងដែរ៕