ពូកែមែន ! លោកស្រី មៀច សិទ្ធិការ្យ ជេស្សីការ្យ ជាស្ត្រីដំបូងដែលបានបញ្ចប់ការសិក្សារនៅសាលាបណ្ឌិតយោធារបស់អាមេរិក ឈ្មោះ West Point....
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រហែលជាមិនទាន់ស្គាល់ កញ្ញា ​មៀច សិទ្ធិការ្យ ជេស្សីការ្យ ដែលត្រូវបានគេស្គាល់ថា ជាស្រ្តីដំបូងដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធារបស់អាមេរិក West Point ដ៏ល្បី។ យោងតាមទូរទស្សន៍ជាតិកម្ពុជា ទទក - TVK បានរៀបរាប់ថា ជីវៈប្រវត្តិ និងបទពិសោធន៍របស់ លោកស្រី មៀច សិទ្ធិការ្យ ជេស្សីការ្យ ស្រ្តីដំបូងដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធារបស់អាមេរិក (West Point) ។អត្ថបទនេះដកស្រង់ពីព្រឹត្តិបត្រនារីរតនៈ លេខពិសេស ឆ្នាំ២០១៥ ។

កញ្ញា ​មៀច សិទ្ធិការ្យ បានព្យាយាមខិតខំរៀនសូត្រ ដោតលោតឆត្រ័យោង ថ្មើរជើង និងជំនាញយោធាផ្សេងៗជាច្រើនទៀត តែទោះចាលំបាកយ៉ាងណាក៏ដោយ កញ្ញានៅតែតស៊ូរហូតទទួលបានបានជោគជ័យ ដោយកញ្ញាបានគិត អត់មានអ្វីដែលយើងធ្វើមិនបាននោះទេ បើយើងខំប្រឹងប្រែងទោះបីមានការបរាជ័យពីមុនក៏ដោយ។ ក្រោយពេលបញ្ជាប់ការសិក្សារ កញ្ញាបានធ្វើការជានាយការិយាល័យប្រឆាំងភេរវកម្មនៅកងពល០៧ និងជានាយិការសាលាហ្វឹកហ្វឹនក្នុងកងពេល។ ការងារនេះពាក់ព័ន្ធនឹងការហ្វឹកហ្វឹននាយទាហាននិងពេលទាហាន ខាងវិស័យយោធា និងកំរិតវប្បធម៌។

ដោយសារតែការព្យាយាមខិតខំរៀនសូត្រ ជាពិសេសផ្នែកចំណេះដឹងទូទៅ និងភាសាអង់គ្លេស និងការប្តេជាចិត្តដ៏មុតមាំ កញ្ញា មៀច សិទ្ធិការ្យ ជេស្សីការ្យ បានជាប់អាហាររូបករណ៍ នៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក ហើយកញ្ញាត្រូវបានគេស្គាល់ថា ជាស្ត្រីខ្មែរទីមួយ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធារបស់អាមេរិក (West Point) ដ៏ល្បី៕